កីឡា
AFC បង្កើតពានរង្វាន់ថ្មីមួយទៀតសម្រាប់ក្លិបបាល់ទាត់អាជីពប្រចាំតំបន់អាស៊ី
គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានប្រកាសពីយុគសម័យថ្មីមួយសម្រាប់ក្លិបបាល់ទាត់អាជីពប្រចាំទ្វីបអាស៊ី ដោយបង្ហាញឈ្មោះពានសម្រាប់ក្លិបថ្មីចំនួន៣ រួមជាមួយនឹងការបង្កើនថវិកាយ៉ាងច្រើនសម្រាប់ក្រុមចូលរួមចំនួន៧៦ក្រុម ក៏ដូចជាការប្រកាសដាក់ឱ្យប្រើប្រាស់ពានរង្វាន់ក្លិបបាល់ទាត់នារី AFC Women’s Champions។

គំនិតផ្តួចផ្តើមថ្មីចំនួន៣ ដែលមានគោលបំណងជំរុញបាល់ទាត់អាស៊ីឡើងដល់កម្ពស់ថ្មី និងជំរុញកំណើន ក៏ដូចជាការរួមបញ្ចូលគ្នាកាន់តែខ្លាំងនឹងចូលជាធរមានចាប់ពីរដូវកាល ២០២៤-២០២៥។
ពានកម្រិតកំពូលនៃក្លិបបាល់ទាត់អាស៊ី ដែលនឹងរួមបញ្ចូលក្លិបចូលរួមចំនួន ២៤ក្រុម នឹងត្រូវដាក់ឈ្មោះថា AFC Champions League Elite (ACLE) ខណៈពានកម្រិតទី២ ដែលមាន ៣២ក្រុមនឹងត្រូវហៅថា AFC Champions League 2 (ACL2) និង ពានកម្រិតចុងក្រោយ មានក្លិបចំនួន២០ ត្រូវបានហៅថា AFC Challenge League (ACGL)។

លើសពីនេះ ក្រុមជើងឯក ACLE គ្រោងនឹងផ្តល់រង្វាន់សរុបចំនួន ១២លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំចុងក្រោយនេះ រដូវកាល ២០២៣/២៤ មានត្រឹមតែ៤លានដុល្លារប៉ុណ្ណោះ។
ពានរង្វាន់ AFC Champions League 2 និង AFC Challenge League នឹងត្រូវបញ្ជាក់ជូនបន្ថែម៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ the-afc.com

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ