កីឡា
ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Haber ឈ្នះពានកីឡាករល្អប្រចាំការប្រកួត៣សប្តាហ៍ជាប់គ្នា
ខ្សែប្រយុទ្ធជនជាតិកាណាដា Marcus Haber បានក្លាយជាកីឡាករល្អជាងគេ៣សប្តាហ៍ជាប់គ្នាក្នុងការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ ដែលដំណើរការបាន៣សប្តាហ៍ហើយ។

សប្តាហ៍ទី១ នៅថ្ងៃទី៦ ខែសីហា Marcus Haber រកបាន២គ្រាប់នៅពេលដែលរូបគេបានជួយព្រះខ័នរាជស្វាយរៀងឲ្យទទួលបានជ័យជម្នះដោយលទ្ធផល ០-២ លើម្ចាស់ផ្ទះក្រសួងការពារជាតិ។ រូបគេបានក្លាយជាកីឡាករល្អប្រចាំការប្រកួត។

សប្តាហ៍ទី២ នៅថ្ងៃទី១១ ខែសីហា ក្រុមភ្ញៀវភ្នំពេញក្រោនបានបើកការនាំមុខ ០-១ នៅនាទីទី៣០ក្នុងវគ្គទី១ដោយកីឡាករ ប្រាក់ ធីវ៉ា ប៉ុន្តែក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានវាយបកយកឈ្នះដោយលទ្ធផល ២-១។ គ្រាប់បាល់ជ័យជម្នះរកបានដោយ Marcus Haber នៅនាទី៤៨ និងនាទី៩០+៣។ ខ្សែប្រយុទ្ធរូបនេះបានក្លាយជាកីឡាករល្អប្រចាំការប្រកួតជាលើកទី២។

សប្តាហ៍ទី៣ នៅថ្ងៃទី២០ ខែសីហា រវាងម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ពិតជាតឹងតែងខ្លាំងមែនទែន។ ក្រុមម្ចាស់ផ្ទះព្យាយាមវាយសម្រុក និងដាក់សម្ពាធ ខណៈក្រុមភ្ញៀវព្យាយាមការពារ និងវាយបក ប៉ុន្តែគ្រាប់បាល់កើតមានតែ១គត់ដោយ Haber តែតចូលនៅនាទី៨២ ដែលរូបគេបានក្លាយជាកីឡាករល្អប្រចាំការប្រកួតជាលើកទី៣។

គិតត្រឹមសប្តាហ៍ទី៣នេះ Marcus Haber កំពុងរកបានគ្រាប់បាល់ច្រើនជាងគេ (Top Scorer) គឺ៥គ្រាប់ដែលតាមពីក្រោយដោយខ្សែប្រយុទ្ធរបស់វិសាខា Bastos Jonata រកបាន៤គ្រាប់ ក្នុងនោះប៉េណាល់ទី២គ្រាប់។

ព្រះខ័នរាជស្វាយរៀង កំពុងឈរចំណាត់ថ្នាក់លេខ២នៃសតារាងពិន្ទុ ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣-២៤ដោយមាន៦ពិន្ទុស្មើនឹងក្រុមចំណាត់ថ្នាក់លេខ១ វិសាខា ដែលមានគ្រាប់បាល់ចំណេញច្រើនជាង ហើយក្រុមទាំងពីរមិនទាន់ស្គាល់បរាជ័យ ឬស្មើដូចគ្នា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


