កីឡា
ការប្រកួតជើងឯកស្វាយរៀងខាប់U18 ចប់វគ្គក្នុងពូលរកឃើញ១៦ក្រុមចុងក្រោយ
ការប្រកួតបាល់ទាត់ជើងឯកយុវជនស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ លើកទី១ ឆ្នាំ២០២៣ បានបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលហើយ បន្ទាប់ពីចំណាយពេលប្រកួតអស់៦សប្តាហ៍ចាប់តាំងពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលកាលពីចុងសប្តាហ៍កន្លងទៅនេះដែលជាសប្តាហ៍ទី៦ ក្រុមយុវជនរមាសហែក ទទួលបានជ័យជម្នះលើ ក្រុមយុវជនចុងព្រែក ដោយលទ្ធផល ៦-១ វេលាម៉ោង២រសៀល ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា សម្រាប់ការប្រកួតក្នុងពូល ង។

នៅថ្ងៃដដែលវេលាម៉ោង៤រសៀលសម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល ច ក្រុមយុវជន សសយក ស្រុកស្វាយទាបបានយកឈ្នះលើក្រុមយុវជនបាទី ដោយលទ្ធផល ៤-២។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក ក្រុមយុវជន ដារ៉ូពិទូ Sport FC បានយកឈ្នះលើក្រុម យុវជនតាពៅ ដោយលទ្ធផល ៣-១ នៅក្នុងពូល ឃ ខណៈវេលាម៉ោង២រសៀល ក្រុមយុវជន សសយក ស្រុកចន្ទ្រា បានបរាជ័យក្រោមថ្វីជើងក្រុម Never Win ដោយលទ្ធផល ០-២ សម្រាប់ការប្រការប្រកួតក្នុងពូល គ។

បន្ទាប់ពីចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលរយៈពេល៦សប្តាហ៍កន្លងទៅ រកឃើញក្រុមចំនួន១៦ឡើងទៅវគ្គបន្តហើយ ក្នុងនោះក្រុមលេខ១ និងលេខ២ក្នុងពូលទាំង៦ និងជ្រើសរើសយកក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតចំនួន៤ក្រុមសម្រាប់វគ្គ១៦ក្រុមចុងក្រោយ។

សូមបញ្ជាក់ថា វគ្គ១៦ក្រុមចុងក្រោយនឹងត្រូវចាប់ឆ្នោតជ្រើសរើសដៃគូប្រកួតសម្រាប់វគ្គខ្វែង ដែលជាវគ្គចាញ់ធ្លាក់ ឈ្នះឡើងវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្តាច់ព្រ័ត្រ។

ខាងក្រោមជាក្រុមទាំង១៦ឡើងវគ្គបន្ត
ពូល ក
- លេខ១ យុវជនសាមគ្គី
- លេខ២ ត្រកួនទែក
ពូល ខ
- លេខ១៖ ព្រះខ័នរាជស្វាយរៀង U18
- លេខ២៖ ពូប្រុស លីង គួយ
- លេខ៣ល្អបំផុត៖ United Sez
ពូល គ
- លេខ១៖ Blue Dragon
- លេខ២៖ Red Bull
- លេខ៣ល្អបំផុត៖ Never Win
ពូល ឃ
- លេខ១៖ M.S.T FC
- លេខ២៖ ត្នោត FC
- លេខ៣ល្អបំផុត៖ ដារ៉ូពិទូ Sport FC
ពូល ង
- លេខ១៖ យុវជនរមាសហែក
- លេខ២៖ យុវជនគគីរសោម
- លេខ៣ល្អបំផុត៖ សាលាចំរើនសូនីតា
ពូល ច
- លេខ១៖ សសយក ស្រុកកំពង់រោទិ៍
- លេខ២៖ សសយក ស្រុកស្វាយទាប




អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


