កីឡា
បញ្ជាក់ពីមូលហេតុ លន បញ្ញា និង ពេជ្រ ប៊ុនសិទ្ធមិនអាចប្រកួតបាននៅអូស្ត្រាលី
កីឡាករប្រដាល់កម្ពុជា២រូបគឺ លន បញ្ញា និង ពេជ្រ ប៊ុនសិទ្ធ មិនអាចប្រកួតបានទេនៅប្រទេសអូស្ត្រាលី នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសារគ្រូពេទ្យមិនអនុញ្ញាតឲ្យប្រកួត។

តាមការឲ្យដឹងពីលោកគ្រូ ពេជ្រ សុផាន់ ថា ការធ្វើតេស្តសុខភាពនៅអូស្ត្រាលីថ្លៃគឺអស់លុយប្រមាណ១៦៥០ដុល្លារអាមេរិកក្នុងចំណោមកីឡាករកម្ពុជាទាំង៥រូប ហើយកីឡាករ២រូបគឺ លន បញ្ញា និង ពេជ្រ ប៊ុនសិទ្ធ មានបញ្ហាសុខភាពដែលមិនអាចប្រកួតបាន។ ប្រសិនបើបានទៅដល់អូស្ត្រាលីច្រើនថ្ងៃមុនប្រហែលជាទម្លាប់នឹងបរិយាសនៅទីនោះ ហើយសុខភាពល្អប្រសើរ ប៉ុន្តែទៅដល់មុនតែ៤ថ្ងៃ ស្របពេលអាកាសធាតុត្រជាក់ផង។

កីឡាករ លន បញ្ញា ត្រូវបានជំនួសដោយកីឡាករ ម៉ឺន មេឃា កូនប្រុសរបស់លោក អេ ភូថង និងជាបងប្រុសបង្កើតរបស់ អេ អាំម៉ារីន ដើម្បីជួបកីឡាករអូស្ត្រាលី Cian Lougheed ដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកទម្ងន់៦៥គីឡូក្រាម។ តាមពិតទៅ ម៉ឺន មេឃា ទៅអូស្ត្រាលីដើម្បីដល់ប្អូនប្រុសក្នុងការប្រកួត ស្រាប់ត្រូវបានជំនួសឲ្យឡើងប្រកួត។


ចំណែក ការប្រកួតរបស់កីឡាករ ពេជ្រ ប៊ុនសិទ្ធ និងកីឡាករអូស្ត្រាលី Moo Do ត្រូវបានលុបចោលតែម្តង។
គូប្រកួតរបស់កម្ពុជា
- ពេជ្រ សម្បត្តិ vs Tum Kitti Patkam ទម្ងន់៦០គក ដណ្តើមខ្សែក្រវាត់គុនខ្មែរ
- អេ អាំម៉ារីនភូថង vs Clinton Corke ទម្ងន់៦៦គក ដណ្តើមខ្សែក្រវាត់គុនខ្មែរ
- ម៉ឺន មេឃា vs Cian Lougheed ទម្ងន់៦៥គក ដណ្តើមខ្សែក្រវាត់គុនខ្មែរ
- គឿម សុវណ្ណគីម vs Fahed Haidar ទម្ងន់៥៥គក
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


