កីឡា
តើ ធឿន ធារ៉ា ស័ក្តិសមហៅ«ស្តេចប្រដាល់គុនខ្មែរ»បានឬទេ?
ជើងខ្លាំង ធឿន ធារ៉ា បានក្លាយជាជើងឯកគុនខ្មែរពិភពលោកក្នុងព្រឹត្តិការណ៍ប្រកួតបេក្ខភាព៨រូបមកពី៨ប្រទេសផ្សេងគ្នា (8 Men Tournament) បន្ទាប់ពីផ្តួលដៃគូ៣រូបក្នុង១រាត្រីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្វៀនថោន។

ជុំដំបូង ធឿន ធារ៉ា បានយកឈ្នះកីឡាករអ៊ុយក្រែន WHITE SHARK ដែលជាអតីតដៃគូរបស់ Buakaw ដោយពិន្ទុ ប៉ុន្តែមុនពេលឈ្នះពិន្ទុត្រូវបានកីឡាករកម្ពុជាវ៉ៃឲ្យអាជ្ញាកណ្តាលរាប់៨ពីរដងដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធឿន ធារ៉ា បានផ្តួលកីឡាករសាធារណរដ្ឋឆេក MICHAL ឲ្យសន្លប់ធំក្នុងទឹកទី១តាមរយៈកណ្តាប់ដៃឆ្វេងដ៏មហាទម្ងន់ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គផ្តាច់ព្រ័ត្រកីឡាករគុនខ្មែររូបនេះបានផ្តួលកីឡាករប្រេស៊ីល MACHADO BENTO ឲ្យសន្លប់ធំក្នុងទឹកទី១ទៀតតាមរយៈកណ្តាប់ដៃស្តាំ។

ជ័យជម្នះ៣លើកជាប់គ្នាក្នុងរាត្រីតែមួយ ធឿន ធារ៉ា បានក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោក និងទទួលបានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងដែលមានតម្លៃប្រមាណ៤ម៉ឺនដុល្លារអាមេរិក។ យប់មិញនេះសរុបទាំងប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភផ្សេងៗ រូបគេទទួលបានប្រមាណ២០០លានរៀល។

គិតចាប់ពីចុងឆ្នាំ២០២២ រហូតដល់ចុងឆ្នាំ២០២៣នេះ ធឿន ធារ៉ា កំពុងក្លាយជាកីឡាករប្រដាល់គុនខ្មែរទទួលបានជោគជ័យបំផុតទាំងការប្រកួតក្នុងប្រទេស និងក្រៅប្រទេស។ ពេលនេះរូបគេបានឈ្នះខ្សែក្រវាត់ចំនួន៦គ្រឿងហើយ។
ខ្សែក្រវាត់ទាំង៦គ្រឿងរបស់ ធឿន ធារ៉ា
- ខ្សែក្រវាត់អន្តរជាតិ Thai Fight
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
- ខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ
- ខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC តេជោសន្តិភាព
- ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament

អ្នកគាំទ្រខ្មែរមួយចំនួនបាននាំគ្នាហៅកីឡាករ Buakaw ជាស្តេចប្រដាល់ស្រុកថៃ និងហៅកីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc ជាស្តេចប្រដាល់មីយ៉ាន់ម៉ា ប៉ុន្តែនៅកម្ពុជាមិនទាន់មានកីឡាករណាម្នាក់ត្រូវបានដាក់រហស្សនាមថា «ស្តេចប្រដាល់គុនខ្មែរ»។ តើ ធឿន ធារ៉ា ស័ក្តិសមទទួលបានរហស្សនាម«ស្តេចប្រដាល់គុនខ្មែរ»ទេ? ពិធីករបរទេសដែលបានមកអត្ថាធិប្បាយយប់មិញនេះគឺលោក Whitelaw បានបង្ហោះលើគណនី IG ពីកីឡាករ ធឿន ធារ៉ា ពាក់ម្កុដ ដែលជាសញ្ញាថា ស្តេចប្រដល់គុនខ្មែរ។

ទោះបីជាយ៉ាងណា អ្នកគាំទ្រមួយចំនួនបានលើកឡើងថា ដើម្បីក្លាយជាស្តេចប្រដាល់គុនខ្មែរបាន ធឿន ធារ៉ា ត្រូវជម្រះបញ្ជីឲ្យដាច់ស្រឡះជាមួយមិត្តរួមជាតិគឺ ឡៅ ចន្ទ្រា និង ធន់ រិទ្ធី ដែលជាជើងខ្លាំងទម្ងន់៧២គីឡូក្រាមប្រចាំស្រុកខ្មែរដែរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


