ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង ជំរុញឲ្យក្រុមយុវជនបាល់ទាត់ សាលាបាក់ទូករួមគ្នាបន្តលើកស្ទួយវិស័យនេះកាន់តែរីកចម្រើន
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងនូវការជំរុញឲ្យក្រុមយុវជនបាល់ទាត់ សាលាបាក់ទូករួមគ្នាបន្តប្រឹងប្រែងលើកស្ទួយវិស័យកាន់តែរីកចម្រើនថែមទៀត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូចូលនិវត្តន៍ និងសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការទីលានបាល់ទាត់នៃវិទ្យាល័យបាក់ទូកថ្មីៗនេះ។ ទីលានបាល់ទាត់ដ៍ល្អនេះធ្វើឡើង ក្រោយពីបានរៀបចំកែលម្អបន្ថែមជាថ្មី ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ដែលមានបទពិសោធន៍រៀបចំតារាងបាល់ទាត់ ក្រាលស្មៅសិប្បនិមិត្ត។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោកឌួង មាសចម្រើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំយុវជន និងកីឡា លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡា រាជធានីភ្នំពេញ លោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូក លោកបណ្ឌិត អ៊ឹមសុធារិទ្ធ តំណាងក្រុមហ៊ុន ជីប ម៉ុង លោក សោម សុនិមិត្ត តំណាងដៃគូអភិវឌ្ឍតារាងបាល់ទាត់ និង លោក លោកស្រី នាយករង-បុគ្គលិកសិក្សា អតីតលោកគ្រូអ្នកគ្រូ អតីតសិស្ស សាលាបាក់ទូក នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ គណៈកម្មការរៀបចំការប្រកួត ក្រុមកីឡាករបាល់ទាត់ ព្រមទាំងក្មួយៗ សិស្សានុសិស្សជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ការជ្រើសរើសដៃគូអភិវឌ្ឍន៍ របស់គណៈកម្មការ ទ្រទ្រង់សាលា គណៈនាយកសាលា និងក្រុមបច្ចេកទេស នៃសាលាបាក់ទូក មកអភិវឌ្ឍន៍នូវតារាងបាល់ទាត់ គឺជាការ រីកចម្រើនថ្មីមួយរបស់សាលាស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ នាសម័យបច្ចុប្បន្ន ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយ គតិបណ្ឌិត ដូច្នេះលោកសង្ឃឹមថា តារាងបាល់ទាត់មួយនេះ នឹងបានជាប្រយោជន៍ ដល់ប្អូនៗយុវជនជំនាន់ក្រោយ ក្នុងការលើកស្ទួយវិស័យបាល់ទាត់ឲ្យរីកចម្រើនតទៅ និងជួយលើកមុខលើកមាត់ ប្រទេសជាតិយើង នៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា បន្ទាប់ពីកាត់ខ្សែបូរ សម្ពោធទីលានបាល់ទាត់រួច គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បាននាំគ្នាទស្សនា ការប្រកួតផ្តាច់ព្រ័ត្រ យកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ រហូតចប់ការប្រកួត និងបានប្រគល់មេដាយពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាបាល់ទាត់ទាំង៣ចំណាត់ថ្នាក់ខាងលើ មាន មេដាយមាស ប្រាក់ និងសំរិទ្ធ ថវិកាលើកទឹកចិត្ត មី ភេសជ្ជៈមួយចំនួន និងបាល់ទាត់ ផងដែរ៕
ដោយ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


