កីឡា
IOC នឹងមិនដាក់ទណ្ឌកម្មអ៊ីស្រាអែល ពីការប្រកួតកីឡាអូឡាំពិក២០២៤ឡើយ
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គ្មានគម្រោងដាក់ទណ្ឌកម្មអ៉ីស្រាអែល ជុំវិញសង្គ្រាមនៅហ្គាហ្សា មុនព្រឹត្តិការណ៍អូឡាំពិកប៉ារីសឡើយ។ នេះបើតាមលោក Pierre-Olivier Beckers-Vieujan ប្រធានគណៈកម្មាធិការសម្របសម្រួលអូឡាំពិកឆ្នាំ២០២៤ របស់ IOC បាននិយាយថា “វាចេញពីចំណោទដែលត្រូវគិតអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៉ីស្រាអែលនៅដំណាក់កាលនេះ” ។

សកម្មជនប៉ាឡេស្ទីនមួយចំនួន និងក្រុមសមាជិកសភាបារាំងឆ្វេងនិយមមួយក្រុម បានអំពាវនាវឱ្យអ៉ីស្រាអែល ទទួលរងទណ្ឌកម្មពី IOC សម្រាប់សង្គ្រាមនៅតំបន់ហ្គាហ្សា។ ប្រធានគណៈកម្មាធិការសម្របសម្រួលអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ របស់ IOC បាននិយាយថា ជម្លោះហ្គាហ្សា និងសង្រ្គាមនៅអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូត្រូវបានផ្អាកដោយ IOC គឺជា “ស្ថានភាពផ្សេងគ្នា” ។
“ហេតុផលដែលនាំឱ្យ IOC ដាក់ទណ្ឌកម្មរុស្ស៊ីដំបូង ពីព្រោះគណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) គឺជាក់លាក់ណាស់។ រុស្ស៊ី បានធ្វើឱ្យខូចផ្នែកសំខាន់ៗនៃធម្មនុញ្ញអូឡាំពិក។
បួនថ្ងៃបន្ទាប់ពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើម IOC បានអំពាវនាវឱ្យសហព័ន្ធកីឡាអន្តរជាតិទាំងអស់ដកអត្តពលិករុស្ស៊ី និងបេឡារុស្សចេញពីការប្រកួតរបស់ពួកគេ និងលុបចោលព្រឹត្តិការណ៍នាពេលអនាគតនៅក្នុងប្រទេសរុស្ស៊ី។ ប្រធាន IOC លោក Thomas Bach បាននិយាយថា រុស្ស៊ីបានរំលោភលើធម្មនុញ្ញអូឡាំពិក ហើយបទឈប់បាញ់គ្នាអូឡាំពិក ដែលបានចុះហត្ថលេខាភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង។

IOC បានព្យួរគណៈកម្មាធិការអូឡាំពិករុស្ស៊ីកាលពីខែតុលាឆ្នាំមុន បន្ទាប់ពីខ្លួនបានទទួលយកអង្គការកីឡាក្នុងតំបន់នៅភាគខាងកើតអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីជាសមាជិក។ អត្តពលិករុស្ស៊ី និងបេឡារុស្ស នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ារីសឆ្នាំនេះ ក្នុងនាមជាក្រុមអព្យាក្រឹតដែលអត្តពលិកឯកត្តជន (មិនមែនក្រុម) ហើយពួកគេមិនគាំទ្រសកម្មសង្គ្រាមនៅអ៊ុយក្រែន។ IOC ប៉ាន់ប្រមាណថា មានអត្តពលិករុស្ស៊ីតែ៨នាក់ និងបេឡារុស្ស ៣នាក់ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិអព្យាក្រឹត ទោះបីជាមានការរំពឹងទុកកាន់តែខ្លាំងឡើងថា រុស្ស៊ីនឹងធ្វើពហិការព្រឹត្តិការណ៍ទាំងមូលក៏ដោយ។
លោក Bach បាននិយាយនៅសប្តាហ៍នេះថា អត្តពលិកអ៉ីស្រាអែលនឹងទទួលបានការការពារពិសេសក្នុងអំឡុងពេលការប្រកួតកីឡាប៉ារីស។ លោកបាននិយាយនៅក្នុងការកត់សម្គាល់ដែលដកស្រង់ដោយកាសែតស្វីស 24 Heures ថា “វិធានការនឹងត្រូវធ្វើឡើង”។
«ប្រជាជនអ៉ីស្រាអែលត្រូវតែមានអារម្មណ៍សុខស្រួលក្នុងព្រឹត្តិការណ៍ប្រកួត។ មនុស្សគ្រប់គ្នាត្រូវតែត្រូវបានប្រព្រឹត្តដោយស្មើភាពគ្នា មិនថានៅក្នុងភូមិអូឡាំពិក ឬកន្លែងផ្សេងទៀតនោះទេ។ មនុស្សគ្រប់គ្នាត្រូវតែគោរព និងមានអាកប្បកិរិយាគួរសម» សម្ដីរបស់ លោក Bach៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


