Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល Breno Caetano អាយុ​២៧​ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ ​មកក​ពី​ក្លិប​ Centro Atlético Fénix នៃ​លីគលំដាប់​ទី២ ប្រទេស​​អ៊ុយរូហ្គាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​មាន​បទ​ពិសោធ​ច្រើន​នៅ​ប្រទេស​ប្រេស៊ីល និង​អ៊ុយរូហ្គាយ។ ចន្លោះ​ឆ្នាំ២០១៧ ដល់​២០២០ រូប​គេ​លេង​នៅ​​ក្រុម Centro Atlético Fénix និង​ចាប់​ពី​ឆ្នាំ​២០២០ ដល់២០២៣ លេង​ឲ្យ​ក្លិប​ជា​ច្រើន​នៅ​ប្រទេស​ប្រេស៊ីល ហើយ​បាល​​វិល​ត្រឡប់​ទៅ​ក្លិប Centro Atlético Fénix រដូវ​កាល២០២៣-២៤  មុន​ពេល​ចូល​រួម​ជា​មួយ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង។

ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ស្លាប​ថ្មី​​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ដើម្បី​ពង្រឹង​ក្រុម​កាន់​តែ​ខ្លាំង​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​អាស៊ី​កម្រិត​ទី​៣ AFC Challenge League ជា​មួយក្រុម​ខ្លាំង មីយ៉ាន់ម៉ា Shan United នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ជើង​ទី១​​​ នា​​ថ្ងៃ​ទី​៦ ខែ​មីនា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ និង​ជើង​ទី២ ថ្ងៃ​ទី​​១៣ ខែមីនា នៅ​ប្រទេស​មីយ៉ាន់ម៉ា។

វត្តមាន​កីឡាករ Breno Caetano ​ក៏​ជំនួស​កីឡាករ​សញ្ជាតិ​ប្រេស៊ីល Pablo Augusto ដែល​មាន​បញ្ហា​របួស​ជា​ច្រើន​សប្តាហ៍​មក​ហើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ១ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ចរាចរណ៍៨ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម៦ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម