កីឡា
Mbappe ប្តេជ្ញាជួយ R.Madrid សម្រេចរឿងធំមួយក្នុងប្រវត្តិសាស្ត្រក្លិបមិនធ្លាប់ធ្វើបាន
ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Kylian Mbappe បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយឱ្យក្រុមអធិរាជសសាងកំណត់ត្រាថ្មី ក្នុងការឈ្នះពាន ៣ (TREBLE) ក្នុងមួយរដូវកាល។

នៅក្នុងប្រវត្តិសាស្ត្ររបស់ Real Madrid គឺពួកគេមិនធ្លាប់បានឈ្នះពានរង្វាន់ ៣ រួមមាន ជើងឯកទ្វីបអឺរ៉ុប (Champions League), លីគកំពូលអេស្ប៉ា (La Liga) និងពានអេស្ប៉ាញ Copa del Rey ក្នុងមួយរដូវកាលឡើយ។ កំណត់ត្រានេះ ធ្លាប់ធ្វើបានដោយក្លិប Barcelona ដែលជាគូប្រជែងរបស់ខ្លួនរហូតដល់ទៅ២ដងគឺរដូវកាល ២០០៨-២០០៩ និងរដូវកាល ២០១៤-២០១៥។
ក្នុងរដូវកាល ២០២៤-២០២៥ នេះ Mbappe ទំនងអាចមានឱកាសជួយ Real Madrid សាងនូវកំណត់ត្រានេះបាន ដោយសារបច្ចុប្បន្នក្រុមអធិរាជស នៅ UCL បានឡើងដល់វគ្គ ៨ ក្រុមហើយ។ ចំណែកនៅ La Liga វិញ ពួកគេកំពុងឈរនៅលេខរៀងទី ២ មានពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Barcelona ចំនួន ៦០ ពិន្ទុ។ រីឯនៅ Copa del Rey វិញ ពួកគេបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។
ទាក់ទងនឹងរឿងខាងលើ Mbappe បានថ្លែងយ៉ាងដូច្នេះថា ៖«ពួកយើងអាចសម្រេចផែនការឈ្នះពាន ៣ នៅ Real Madrid ពីកំណត់ត្រានេះ ក្លិបយើងមិនធ្លាប់ធ្វើបានទេ… ដូច្នេះវានឹងក្លាយជារឿងដ៏អស្ចារ្យនៅក្នុងរដូវកាលដំបូងរបស់ខ្ញុំ»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


