កីឡា
ក្រុមខ្លាំង១០នេះមាន២នឹងប៉ះក្រុមនារីកម្ពុជា ពាន AFC Women’s Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាស៊ីចំនួន៤ ក្នុងចំណោមក្រុមចំនួន ១៩ នឹងស្ថិតនៅពូលជាមួយ ក្រុមនារីកម្ពុជា ក្នុងយុទ្ធនាការណ៍ជម្រុះពាននារីអាស៊ី AFC Women’s Asian Cup ដើម្បីដណ្តើមកៅអីទៅជុំចុងក្រោយនៅប្រទេស អូស្ត្រាលី ២០២៦។

ការចាប់ឆ្នោតវគ្គជម្រុះក្នុងពូលពាន AFC Women’s Asian Cup 2026 នឹងធ្វើឡើងថ្ងៃស្អែកទី ២៧ ខែ មីនា វេលាម៉ោង ២ រសៀល នៅប្រទេសម៉ាឡេស៊ី។ ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Pot 3 ជាមួយក្រុម ឡាវ អារ៉ាប់រួម ម៉ុងហ្គោលី លីបង់ បង់ក្លាដែស កៀហ្ស៊ីស៊ីស្ថាន និង ប៉ាឡេស្ទីន។ មានន័យថា ក្រុមដែលស្ថិតនៅក្នុង Pot 3 ជាមួយគ្នាមិនស្ថិតនៅក្នុងពូលជាមួយគ្នាទេ។
ជាមួយគ្នានេះ ប្រទេស៨ដែលទទួលធ្វើជាម្ចាស់ផ្ទះក្នុងនោះក៏មានកម្ពុជា នឹងមិនស្ថិតនៅក្នុងពូលជាមួយគ្នាដែរ បើទោះបីជាប្រទេសទាំងនោះស្ថិតនៅ Pot ផ្សេង។ ក្រុមដែលមានលទ្ធភាពអាចស្ថិតនៅក្នុងពូលជាមួយកម្ពុជា គឺ Pot 1 មានក្រុមខ្លាំងកូរ៉េខាងជើង ហ្វីលីពីន ចិនតៃប៉ិ និង អ៉ីរ៉ង់។ Pot 2 មាន ឥណ្ឌា ហុងកុង បារ៉ែន កោះហ្គាំ នេប៉ាល់ និងម៉ាឡេស៊ី។ Pot 4 មាន តួកមេនីស្ថាន សិង្ហបុរី ប៉ាគីស្ថាន ស្រីលង្កា ទីម័រខាងកើត ម៉ាល់ឌីវ និង អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំង Pot 5 មាន អ៉ីរ៉ាក់ និងប៊ូតាន។

ប៉ុន្តែបើនិយាយពីក្រុមដែលមានចំណាត់ថ្នាក់ FIFA Ranking ល្អជាងកម្ពុជាគឺមាន១០ក្រុម ដែលនៅ Pot 1 មាន កូរ៉េខាងជើង ហ្វីលីពីន ចិនតៃប៉ិ អ៉ីរ៉ង់ និង Pot 2 មាន ឥណ្ឌា ហុងកុង បារ៉ែន កោះហ្គាំ នេប៉ាល់ និងម៉ាឡេស៊ី។ ក្នុងចំណោមក្រុមខ្លាំងទាំង១០នេះ នឹងមាន២ស្ថិតនៅក្នុងពូលជាមួយកម្ពុជា។ ក្រុមដែលមានចំណាត់ថ្នាក់ទាបជាងកម្ពុជាគឺមាន៩ក្រុម ក៏នឹងមាន២ក្រុមដែលត្រូវស្ថិតនៅពូលជាមួយកម្ពុជា ប្រសិនបើកម្ពុជាស្ថិតនៅក្នុងពូលមាន៥ក្រុម។
សូមបញ្ជាក់ថា វគ្គជម្រុះ AFC Women’s Asian Cup 2026 ត្រូវបានបែងចែកជា ៨ ពូល ដោយពូល A និង B មាន ៥ ក្រុមដូចគ្នា ហើយពូល C, D, E, F, G និង H មាន ៤ ក្រុមដូចគ្នា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


