Connect with us

កីឡា

ស្ងាត់ៗ Man United ឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធលំដាប់ពិភពលោកម្នាក់

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋាន ជាមួយខ្សែប្រយុទ្ធរបស់​ក្លិប​ Napoli គឺ កីឡាករ Victor Osimhen មុនទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។

Victor Osimhen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Osimhen នៅសល់រយៈពេល ៦ សប្តាហ៍ទៀត នឹងបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្រុម Galatasaray ខណៈ​ការលេងនៅក្រុមការពារតំណែងជើងឯងលីគ តួកគី រយៈពេលជិត ១ រដូវកាលកន្លងមក រូបគេពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន ដោយការលេងចំនួន ៣៥ ប្រកួត រកបាន ៣០ គ្រាប់។

Victor Osimhen

យោងតាមការចុះផ្សាយដោយសារព័ត៌មាន​ Tuttosport បានឱ្យដឹងថា Man United បាន​ចាប់អារម្មណ៍ខ្លាំងលើ Osimhen ហើយពួកគេកំពុងធ្វើការលើការផ្ទេរនេះ តាមដែលអាចធ្វើទៅបាននៅទីផ្សារដោះដូរកីឡាកររដូវក្តៅ ដែលជិតឈានចូលមកដល់ឆាប់ៗនេះ។

ប្រភពដដែលបានអះអាងថា Man United បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានជាមួយ Osimhen ហើយ ជុំវិញរឿងប្រាក់ខែរបស់កីឡាករសញ្ជាតិ នីហ្ស៊េរីយ៉ា ប៉ុន្តែក្រុមនៅ Premier League មួយនេះ គឺមិនទាន់មានការយល់ព្រមណាមួយ ជុំវិញតម្លៃផ្ទេរជាមួយ Napoli នៅឡើយទេ៕

Victor Osimhen

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Metro

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម