Connect with us

កីឡា

លោក Amorim ទទួលបានសំណងរាប់លានដុល្លារ ក្រោយ Man United បណ្តេញចេញពីតំណែង

បានផុស

នៅ

គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ លោក Ruben Amorim ទទួលបានសំណងរាប់លានដុល្លារអាមេរិកពី​ក្លិប Manchester United បន្ទាប់ពីលោកត្រូវបានក្លិបបញ្ចប់តំណែង មុនពេលកំណត់នៃកិច្ចសន្យា។

លោក Ruben Amorim
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Amorim បានចូលរួមជាមួយ Man United នៅខែ វិច្ឆិកា ឆ្នាំ ២០២៤ ដោយចុះកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧។ យ៉ាងណាមិញ បន្ទាប់ពីដឹកនាំបានរយៈពេលត្រឹម ១៤ ខែ គ្រូបង្វឹកសញ្ជតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ ត្រូវបានក្លិបរហស្សនាមបិសាចក្រហម បណ្តេញចេញពីតំណែងនៅដើមឆ្នាំ ២០២៦។

យោងតាមអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹង ថា Man United នឹងបង់ថ្លៃសំណងទៅឱ្យលោក Amorim ចំពោះការបញ្ចប់តំណែងមុនពេលកំណត់ រហូតដល់ទៅ ១៣.៤៥ លានដុល្លារអាមេរិក។

លោក Ruben Amorim

ប្រភពដដែលបានបញ្ជាក់បន្ថែម ថា Man United នឹងរ៉ាប់រងបង់ថ្លៃសំណងនេះឱ្យពេញថ្លៃតែម្តង ព្រោះការសម្រេចចិត្តបញ្ចប់តំណែងលោក Amorim គឺកើតឡើងពីភាគីក្លិបទាំងស្រុងតែម្តង។

គួរឱ្យដឹងថា Man United ពេលនេះបានតែងតាំងលោក Darren Fletcher ជាគ្រូបង្វឹកបណ្តោះអាសន្នសិន។ ចំណែកគ្រូបង្វឹកជាអចិន្ត្រៃយ៍ គឺមិនទាន់មានព័ត៌មានច្បាស់ការនៅឡើយទេ ប៉ុន្តែបើតាមសារព័ត៌មានធំៗនៅបរទេស Man United បច្ចុប្បន្នកំពុងស្ថិតក្នុងការចរចាជាមួយអតីតគ្រូបង្វឹករបស់ខ្លួនលោក Ole Gunnar Solkjaer៕

លោក Ole Gunnar Solkjaer

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម