កីឡា
ប្រធានសហព័ន្ធគុនខ្មែរ ថ្លែងអំណរគុណលោកជំទាវ ហ៊ុន ម៉ាណា តែងតែជួយផ្សព្វផ្សាយគុនខ្មែរ ពិសេសការប្រកួតនៅអាមេរិក
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្លែងអំណរគុណចំពោះលោកជំទាវ ហ៊ុន ម៉ាណា តែងតែជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរដោយមិនយកថវិកា និងជួយឧបត្ថម្ភថវិកាថែមទៀតផងនៅពេលសហព័ន្ធមានកម្មវិធីតូច-ធំកន្លងទៅនេះ។

លោក ខូវ ឆាយ
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនទៅសហរដ្ឋអាមេរិក លោក ខូវ ឆាយ បានឲ្យដឹងថា ស្ថានីយទូរទស្សន៍ BTV បាយ័ន គឺតែងតែជួយឡាយ (Live) ការប្រកួតធំៗនៅក្រៅប្រទេសដូចជា អេស្ប៉ាញ បារាំង អូស្ត្រាលី និងនៅសហរដ្ឋអាមេរិកជាដើមដោយមិនយកថវិកានោះទេ។ ក្រៅតែពីមិនយកថវិកាហើយនោះក៏ឆ្លៀតបានឧបត្ថម្ភជានិច្ចដល់សហព័ន្ធនៅពេលមានកម្មវិធីតូច-ធំនាពេលកន្លងទៅ។

ប្រធានសហព័ន្ធរូបនេះថ្លែងអំណរគុណជាខ្លាំងចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្ដម ឌី វិជ្ជា ដែលស្រឡាញ់ និងរួមចំណែកជួយដល់វិស័យកីឡាជាច្រើនឲ្យរឹតតែមានការអភិវឌ្ឍន៍ និងមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ។ តំណាងគុនខ្មែររូបនេះជូនពរដល់ថ្នាក់ដឹកនាំទាំងពីរមានសុខភាពល្អ និងរឹតតែជោគជ័យគ្រប់ភារកិច្ចទាំងអស់។

លោកជំទាវ ហ៊ុន ម៉ាណា
បញ្ជាក់ដែរថា ការប្រកួតដ៏ធំនៅទឹកដីសហរដ្ឋអាមេរិកដែលមានសុទ្ធតែជើងខ្លាំងដូចជា ឡៅ ចន្ទ្រា ឡៅ ចិត្រា លន បញ្ញា ពេជ្រ សម្បត្តិ អេ យ៉ានុត នឹងមានផ្សាយទស្សនាផងដែរនៅទូរទស្សន៍ BTV នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥៕


ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


