Connect with us

កីឡា

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ប្រកាន់​ជំហរ​មិន​ទាន់​បើក​ការ​ប្រកួត​ឡើង​វិញ​​កាលៈទេសៈ​កងទ័ព​ខ្មែរ​នៅ​បាញ់​គ្នា​ និង​ជនភៀសសឹក​កំពុង​វេទនា​តាម​ព្រំដែន​

បានផុស

នៅ

បន្ទាប់​ពី​មាន​ការ​បង្ហោះ​សារ​ផ្សេងៗ​លើ​ហ្វេសបុក​អំពី​ការ​ផ្អាក​សកម្មភាព​ប្រកួត​ និង​ចង់​ឲ្យ​បើក​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ឡើង​វិញ​អំឡុង​ពេល​នេះ​ លោក​ ខូវ​ ឆាយ​ បាន​ឆ្លើយតប​កាល​ពី​ម្សិលមិញដោយ​ការ​សុំ​យោគយល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​អំឡុង​កាលៈទេសៈ​កងទ័ព​ខ្មែរ​កំពុង​នៅ​បាញ់​គ្នា​ឯព្រំដែន​នៅ​ឡើយ​ ខណៈ​មាន​ជនភៀសសឹក​ឡើង​ដល់​ជាង​ ៤០ម៉ឺននាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខូវ​ ឆាយ​

លោក​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​បង្ហោះ​សារនៅ​លើ​ហ្វេសបុក​ផេក​របស់​ខ្លួន​ថា​ ​ដោយមានការស្នើសុំពីម្ចាស់ឧបត្ថម្ភកម្មវិធី ម្ចាស់ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ក៏បានឯកភាពគ្នាក្នុងការផ្អាកការប្រកួតប្រដាល់គុនខ្មែរគ្រប់កម្មវិធីទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ខែធ្នូ ២០២៥​ ក្នុងកំឡុងពេលដែលកម្ពុជា​ទទួលរងនូវការឈ្លានពានពីយោធាសៀម។

កន្លែង​ជនភៀសសឹក

ប្រធាន​សហព័ន្ធ​ខាង​លើ​បញ្ជាក់​ទៀត​ថា​ ក្នុងកាលៈទេសៈនេះក្នុងនាមជាពលរដ្ឋខ្មែរត្រូវរួបរួមគ្នាគ្រប់និន្នាការ គ្រប់រូបភាព គ្រប់មធ្យោបាយ ដើម្បីគាំទ្រដល់ វីរកងទ័ពជួរមុខខ្មែរ​ប្រយុទ្ធតតាំង ដេញចោរឈ្លានពានអោយខ្ចាត់ខ្ចាយចេញអស់ពីទឹកដី។

ទិដ្ឋភាព​រងគ្រោះ​របស់​កម្ពុជា​

ក្នុង​ស្ថានភាព​កងទ័ព​កំពុង​ប្រយុទ្ធ​គ្នា​​ជា​ខ្លាំង​នៅ​តាម​បណ្ដោយ​ព្រំដែននៅ​ឡើយ​ លោក​ស្នើសុំការយោគយល់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យគុនខ្មែរទាំងមូលដែលកំពុងទទួលរងផលប៉ះពាល់ ដោយសារការផ្អាកសកម្មភាពប្រកួតនេះ។ ប្រធាន​សហព័ន្ធ​រូប​នេះ​អំពាវនាវ ដល់កីឡាករ កីឡាការិនីយើងទាំងអស់ សូមអត់ធ្មត់បន្តការប្រឹងប្រែងហ្វឹកហាត់ជាប់ជាប្រចាំដើម្បីរក្សាគុណផលកីឡាអោយបានល្អ និងបន្តជឿជាក់លើរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ-ធិបតី នឹងយកឈ្នះលើសត្រូវឈ្លានពានទាំងលើសមរភូមិសឹក និងសមរភូមិការទូត ដើម្បីបញ្ចប់សង្គ្រាមឈ្លានពាននេះព្រមទាំងវិលរកជីវភាពប្រក្រតីវិញក្នុងពេលដ៏ខ្លីខាងមុខ។

ដូច​បាន​បញ្ជាក់​ខាង​លើ​ចាប់​តាំង​ពី​មាន​ការ​ឈ្លានពាន​ជា​លើក​ទី២​ ពី​សំណាក់​ប្រទេស​សៀម​មក​លើ​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ ២០២៥​ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​បញ្ឈប់​នៅ​ឡើយ​ទេ។​ ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន​កាន់​តែ​រីក​ធំទៅៗ​ស្រប​ពេល​ទុក្ខលំបាក​ក៏​មាន​កាន់​តែ​ច្រើន​មិន​ថា​ក្រុម​គ្រួសារ​វីរកងទ័ព​ រួម​ទាំង​ជន​ភៀសសឹក​ឡើង​រហូត​ខ្ទង់​ ៤០​ម៉ឺន​នាក់​ហើយ​៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម