កីឡា
លោក អេ ភូថង វិភាគយ៉ាងណាចំពោះគូ សុខ រិទ្ធ ប៉ះ មហា ម៉ាត់ សប្ដាហ៍នេះ
អតីតអ្នកប្រដាល់ល្បីឈ្មោះ និងជាគ្រូបង្វឹកចាស់វស្សា លោក អេ ភូថង មានចំណាប់អារម្មណ៍ក៏ដូចជាវិភាគផងដែរចំពោះការប៉ះគ្នារវាង សុខ រិទ្ធ ជាមួយកូនសិស្សលោក សេន ប៊ុនថេន។ គូនេះលោក អេ ភូថង ដាក់ក្ដីសង្ឃឹមខ្ពស់ទៅលើ សុខ រិទ្ធ។

លោក អេ ភូថង
លោក អេ ភូថង បានឡើងថា ចំពោះគូ សុខ រិទ្ធ និង មហា ម៉ាត់ ថ្ងៃទី២៦ កក្កដា នេះបើឲ្យលោកជ្រើសរើសគឺលោកយក សុខ រិទ្ធ ហើយ។ ព្រោះតែកីឡាករមកពីខេត្តបន្ទាយមានជ័យរូបនេះមានបទពិសោធច្រើននៅលើសង្វៀន និងជាកីឡាករមានក្បាច់ បទពិសោធច្រើនធ្លាប់ប៉ះជើងខ្លាំងស្ទើរគ្រប់ប្រភេទទៅហើយ។

កម្មវិធីប្រកួត
ឪពុករបស់ ម៉ឺន មេឃា រូបនេះបន្ថែមទៀតថា ឥលូវនេះបងប្អូនត្រកូល សុខ ទាំងពីរនេះកំពុងរៀបចំគម្រោងវាយទប់ទលជាមួយ មហា ម៉ាត់ ហើយ។ ប្រសិនបើ មហា ម៉ាត់ វាយ សុខ រិទ្ធ មិនឲ្យរាប់ ឬបោះបង់ការប្រកួតទេគឺយ៉ាប់របស់ដៃគូវិញហើយ។ មហា ម៉ាត់ ក៏ជាកីឡាករល្អមួយរូបដែរ ប៉ុន្តែរូបគេគឺមិនទាន់បានប្រកួតប៉ះអ្នកល្អខ្លាំងប្រភេទដូច សុខ រិទ្ធ។

កីឡាករ សុខ រិទ្ធ
បញ្ជាក់ដែរថា ជំនួនគួរឲ្យចាប់អារម្មណ៍រវាង សុខ រិទ្ធ ប៉ះ មហា ម៉ាត់ នេះធ្វើឡើងនៅឯសង្វៀនហង្សមាស ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៣តទៅ។ នេះជាការប្រកួតដាក់ខ្សែក្រវ៉ាត់ម្នាក់មួយគ្រឿង ដូច្នេះហើយជំនួបរវាងអ្នកទាំងពីរគឺមានការចាប់អារម្មណ៍ពីសំណាក់អ្នកតាមដានគុនខ្មែរ។ រង់ចាំមើលថានរណានឹងស្ពាយខ្សែក្រវាត់២ខ្សែត្រឡប់ទៅផ្ទះវិញ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


