Connect with us

កីឡា

NOCC ប្រកាស​​រៀប​ចំ​ ព្រឹត្តិការណ៍ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ ​ថ្ងៃ​អាទិត្យ​នេះ​ដដែល

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ប្រកាស​​រៀប​ចំ​ ព្រឹត្តិការណ៍​រត់ប្រណាំងម៉ារ៉ាតុង​អន្តរជាតិ ចក្រភពអង្គរ លើកទី១០ ​​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា ឆ្នាំ ២០២៥ ​ដដែល នៅ​​ខេត្ត​សៀម​រាប។

កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​ កក្កដា ឆ្នាំ ២០២៥ ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​ប្រកាសលើក​ពេល ដោយសារ​ប្រទេស​ជាតិ​កំពុង​មាន​សង្គ្រាម​នៅ​ព្រំ​ដែន​ជា​មួយ​ប្រទេស​ថៃ។ ​ថ្នាក់​ដឹក​នាំ និង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ត្រូវ​ការ​រួម​កម្លាំង​សាមគ្គី​គ្នា​ដើម្បី​ជួយ​ដល់​កម្លាំង​ទ័ព​ជួរ​មុខ​ដែល​លះ​បង់​ជីវិត និង​កម្លាំង​កាយ​ចិត្តក្នុង​ស្មារតី​ការពារ​បូរណភាព​ទឹក​ដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា នៅ​ព្រឹក​ថ្ងៃ​ទី ​២៩ ខែ​កក្កដា ឆ្នាំ ២០២៥ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​នប្រកាសរៀប​ចំ ព្រឹត្តិការណ៍​រត់ប្រណាំងម៉ារ៉ាតុង​អន្តរជាតិ ចក្រភពអង្គរ លើកទី១០ ដដែល​ តាម​ការ​គ្រោង​ទុក ​​នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា។

ការ​ប្រកាស​ដំណើរ​ការ​ព្រឹត្តិការណ៍​​ឡើង​វិញនេះ បន្ទាប់​ពី ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ថៃ បានឈាន​ដល់​កិច្ច​ព្រម​ព្រៀងលើ​បទ​ឈប់​បាញ់​គ្នា នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ ២០២៥ ដោយ​មាន​សហរដ្ឋ​អាមេរិក សហគម​អាស៊ាន និង​ចិន​ចូល​រួម​ក្នុង​កិច្ច​ចរចា ដើម្បី​ស្តារ​សន្តិភាព​ឡើង​វិញ​នៅ​តំបន់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

Sokha Hotels

ព័ត៌មានពេញនិយម