កីឡា
ការវិលមកកាន់ពិភពគុនខ្មែរជាថ្មី លោក ជាម អាដាំ ចង់សម្រេចក្ដីបំណងបង្កើតក្លឹបផ្ទាល់ខ្លួន
អតីតអ្នកប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជា លោក ជាម អាដាំ ថាការវិលមកកាន់ពិភពគុនខ្មែរវិញនេះគឺចង់សម្រេចក្ដីបំណងបង្កើតក្លឹបប្រដាល់ផ្ទាលខ្លួន ព្រោះចិត្តនៅតែស្រឡាញ់លើកីឡាមួយនេះ និងចង់ចូលរួមពង្រីកផ្សព្វផ្សាយផង។

លោក ជាម អាដាំ ចូលរួមវគ្គបណ្ដុះបណ្ដាល
លោក ជាម អាដាំម បានឲ្យដឹងថា ការវិលត្រឡប់មកកាន់ពិភពគុនខ្មែរជាថ្មីក្រោយឃ្លាតឆ្ងាយអស់ជាច្រើនឆ្នាំហើយក្ដីគឺចិត្តនៅតែស្រឡាញ់ និងដក់ជាប់ជាមួយវិស័យប្រដាល់នេះរហូតមក។ ការស្រឡាញ់ចូលចិត្ត និងតាមដានជានិច្ចបានអន្ទងលោកឲ្យវិលមកកាន់វិស័យគុនខ្មែរជាថ្មីដូចពេលនេះ។

លោក ជាម អាដាំ ពីមុន
អតីតម្ចាស់ខ្សែក្រវាត់ K cement រូបនេះបន្ថែមទៀតថា ការបង្ហាញមុខជាថ្មីនេះលោកចង់សម្រេចក្ដីបំណងបង្កើតជាក្លឹបប្រដាល់ផ្ទាល់ខ្លួនមួយនៅឯខេត្តកំពង់ចាម។ ដូច្នេះហើយទើបលោកចាប់ផ្ដើមមកបង្ហាត់គុនខ្មែរនៅតាមក្លឹបផ្សេងៗ និងចាប់ផ្ដើមចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីក្លាយជាមន្ត្រីសហព័ន្ធអាចបម្រើការងារជាចៅក្រម ឬអាជ្ញាកណ្ដាលរកកម្រៃបានផង និងមានទំនាក់ទំនងជាមួយសហព័ន្ធផង។ នៅពេលដែលសន្សំថវិកាបានមួយចំនួន និងមានលទ្ធភាពហើយនោះលោកនឹងបង្កើតក្លឹបផ្ទាល់ខ្លួនមួយនៅឯខេត្តកំពង់ចាម។

លោក ជាម អាដាំ ពីមុន
បញ្ជាក់ដែរថា លោក ជាម អាដាំ អតីតជើងខ្លាំងមួយរូបក្នុងវិស័យគុនខ្មែរ និងធ្លាប់ឈ្នះខ្សែក្រវាត់ K cement នៅសង្វៀន CTN ផងដែរ។ ដោយសារបញ្ហាជំងឺនៅចុងឆ្នាំ២០១៣ លោកក៏សម្រេចឈប់ពីប្រដាល់គុនខ្មែរ និងបួសជាសង្ឃនៅឆ្នាំ២០១៥ រហូតដល់ ឆ្នាំ២០២៣ ទើបសឹកមកវិញ។ បច្ចុប្បន្នលោកជាគ្រូជំនួយនៅក្លឹបនាគនាំសំណាងនារាយណ៍តេជៈ របស់លោក ឡុង សវណ្ណឌឿន៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


