ចរាចរណ៍
បុរសម្នាក់ ជិះម៉ូតូបុកបង្គោលស្លាកសញ្ញាចរាចរណ៍ស្លាប់ភ្លាមៗ នៅខណ្ឌកំបូល
បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅទីតាំងកើតហេតុ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន និងបាត់បង់ការគ្រប់គ្រង បង្កឲ្យបុកបង្គោលស្លាកសញ្ញាចរាចរណ៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ចំណុចភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ច្រឹម រដ្ឋា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ។

តាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក Honda Beat ពណ៌ស ស្លាកលេខ ភ្នំពេញ 1JK-7789 ធ្វើដំណើរទៅទិសត្បូង តាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងល្បឿនលឿន។ លុះដល់ចំណុចកើតហេតុ គាត់បានរេចង្កូតទៅផ្នែកខាងស្ដាំ និងជ្រុលធ្លាក់ផ្លូវ បុកនឹងបង្គោលស្លាកសញ្ញាចរាចរណ៍យ៉ាងខ្លាំង បណ្ដាលឲ្យក្បាលបែក ហូរឈាម ស្លាប់ភ្លាមៗ នៅទីនោះ។
ចំពោះម៉ូតូរងការខូចខាតផ្នែកខាងស្ដាំ ដោយបន្ទាប់មក ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវបានឃើញហេតុការណ៍ ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ធ្វើឯកសារប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខណៈម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន