កីឡា
សហព័ន្ធបាល់ទាត់កម្ពុជា មិនទាន់ទទួលបានព័ត៌មានអ្វីពីការស្នើសុំផ្លាស់ប្តូរម្ចាស់ផ្ទះ របស់ អ៊ីរ៉ាក់ ពាន U23 Asian Cup
សមាគមបាល់ទាត់ អ៉ីរ៉ាក់ បានដាក់លិខិតជាផ្លូវការ ដើម្បីស្នើសុំទៅ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីផ្លាស់ប្តូរម្ចាស់ផ្ទះដែលកម្ពុជា សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ U23 ASIAN CUP ឆ្នាំ ២០២៥ ក្នុងពូល G និងស្នើជ្រើសរើសប្រទេសផ្សេងជំនួសវិញ ដោយសារពួកគេបារម្ភពីបញ្ហាសុវត្ថិភាពកីឡាករ បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា និង ថៃ។

មន្ត្រីរបស់សមាគមបាល់ទាត់អ៉ីរ៉ាក់ បានពន្យល់ថា៖ «ការសម្រេចចិត្តនេះបានកើតឡើង ដោយសារតែស្ថានភាពមិននឹងនររវាងកម្ពុជា និង ថៃ។ ជាពិសេស គឺគម្រោងរបស់យើង គ្រោងនឹងបោះជម្រុំហ្វឹកហាត់នៅប្រទេស ថៃ ដោយសារតែទីនោះកៀកនឹងប្រទេសធ្វើម្ចាស់ផ្ទះ»។

ជុំវិញការស្នើសុំផ្លាស់ប្តូរម្ចាស់ផ្ទះនេះ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រាប់ «កម្ពុជាថ្មី» នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា មកដល់ពេលនេះ សហព័ន្ធបាល់ទាត់កម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការអំពីការស្នើសុំប្តូរធ្វើជាម្ចាស់ផ្ទះក្នុងពានរង្វាន់ U23 ASIAN Cup ពី AFC នៅឡើយទេ។ ដូច្នេះទាល់តែសហព័ន្ធបាល់ទាត់កម្ពុជាទទួលបានលិខិតពី AFC សិន ទើបដឹងត្រូវធ្វើការសម្រេចចិត្តបែបណា។

កម្ពុជា ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល G ដែលមានប្រទេស អ៉ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន សម្រាប់ពានរង្វាន់យុវជនអាស៊ី AFC U23 ASIAN Cup ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


