ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃមាននិស្សិតខ្មែរជាង២០០នាក់បានចាកចេញពីប្រទេសថៃវិលត្រលប់មកកម្ពុជាវិញ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថាក្នុងរយៈពេល៣ថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី២៦-២៧ និងថ្ងៃទី២៨កក្តដា ឆ្នាំ២០២៥នេះ មាននិស្សិតខ្មែរចំនួន២០៣នាក់បានចាកចេញពីប្រទេសថៃត្រលប់មកប្រទេសកម្ពុជាវិញក្រោយពីមានការផ្ទុះអាវុធរវាងកម្ពុជា និងថៃដែលបង្កឡើងដោយភាគីថៃ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងចំណោមនិស្សិតខ្មែរ២០៣នាក់ចាកចេញពីប្រទេសថៃត្រលប់មកកម្ពុជាវិញក្នុងនោះនៅថ្ងៃទី២៦ និងថ្ងៃទី២៧មានចំនួន១៦៣នាក់ និងថ្ងៃទី២៨ ខែកក្កដាមានចំនួន៤០នាក់ ។និស្សិតខ្មែរទាំងនោះចាកចេញពីប្រទេសថៃមកកាន់ប្រទេសឡាវចូលមកប្រទេសកម្ពុជាតាមខេត្តស្ទឹងត្រែង។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃនៃការផ្ទុះអាវុធដាក់គ្នារវាងកម្ពុជា ថៃ ដែលបង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យសាលារៀនបិទទ្វារចំនួន៦០៥កន្លែង ប៉ះពាល់សិស្សជាង១៥ម៉ឺននាក់ និងគ្រូបង្រៀន៦២៧៦នាក់នៅតាមបណ្តាខេត្តចំនួន៥ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ កោះកុង និងខេត្តពោធិ៍សាត់។
លើសពីនេះជម្លោះប្រដាប់អាវុធនេះក៏បានឱ្យក្រសួងអប់រំយុវជន និងកីឡា ធ្វើការពន្យាពេលដំណើរការប្រឡងសសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលតាមគ្រោងទុកធ្វើនៅថ្ងៃទី១៨ និង១៩ខែសីហា ត្រូវលើកទៅធ្វើនៅថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខវិញ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន