កីឡា
កីឡាករ នាង តុលា ជំនាន់លោកល្បីខ្លាំងជាប់លេខ១ រយៈពេល ១០ឆ្នាំ
កីឡាករជើងខាំងផ្នែកកីឡាស្នូកឃ័រ លោក នាង តុលា រំលឹកអតីតកាលជំនាន់មានកេរ្តិ៍ឈ្មោះល្បីខ្លាំងនោះគឺចាប់ពីឆ្នាំ២០០២ រហូតដល់ ឆ្នាំ២០១២ ចូលរួមការប្រកួតផ្សេងៗជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ១០ឆ្នាំ ពោលប្រកួតមិនដែលចាញ់។

លោក នាង តុលា
កីឡាករ នាង តុលា បានឲ្យដឹងថា បើរំលឹកពីអតីតកាលវិញគឺលោកចាប់ផ្ដើមលេងកីឡាស្នូកឃ័រនេះតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ ប៉ុន្តែប្រឡូកចូលរួមការប្រកួតប្រជែងផ្សេងៗនៅឆ្នាំ១៩៩៧។ យ៉ាងណាការចូលប្រឡូកការប្រកួតប្រជែងជាផ្លូវការអំឡុងឆ្នាំ១៩៩៧ ដំបូងៗនោះគឺមិនទទួលបានភាពជោគជ័យនោះឡើយរហូតដល់ឆ្នាំ២០១០ ទើបមានឈ្មោះល្បីចាប់ផ្ដើមមហាជនស្គាល់។

លោក នាង តុលា
កីឡាករជម្រើសជាតិស្នូកឃ័ររូបនេះបន្ថែមទៀតថា អំឡុងពេលដែលលោកមានឈ្មោះល្បីខ្លាំង និងមានស្គាល់ច្រើននោះគឺអំឡុងឆ្នាំ២០១០ រហូតដល់ ឆ្នាំ២០១២ ដោយសារលោកប្រកួតជាប់លេខ១ រហូតមករយៈពេល ១០ឆ្នាំឯណោះ។ មិនថាការប្រកួតតូច-ធំ ឬពានរង្វាន់អ្វីនោះទេគឺលោកតែងតែទទួលបានជោគជ័យជានិច្ចទើបធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកកាលនោះមានភាពល្បីខ្លាំង។

លោក នាង តុលា
ភាពល្បីល្បាញជំនាន់នោះបានធ្វើឲ្យលោករវល់ច្រើនពិសេសការចង់មកជួបប្រកួតសាកល្បងសមត្ថភាពពីអ្នកលេងកីឡាស្នូកឃ័រខ្លាំងៗនៅតាមបណ្ដាខេត្ត-ក្រុង ព្រោះបានឃើញក៏ដូចជាដឹងថាសមត្ថភាពល្អរបស់លោក ដូច្នេះទើបមានអ្នកសុំលេងជាមួយជាបន្តបន្ទាប់មិនឈប់។

លោក នាង តុលា ប្រកួតកន្លងទៅ
បញ្ជាក់ដែរថា លោក នាង តុលា ជាកីឡាករស្នូកឃ័រល្បីឈ្មោះជាខ្លាំងនៅជំនាន់មុនរហូតមានការផ្សព្វផ្សាយតាមទូរទស្សន៍ កាសែត ជាហូរហែអំឡុងឆ្នាំ ២០១០។ បច្ចុប្បន្ននេះលោកក៏ជាកីឡាករជម្រើសជាតិផ្នែកកីឡាស្នូកឃ័រផងដែរ និងបានប្រកួតតាមកម្មវិធីផ្សេងៗតំណាងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះលោកមានវ័យ ៤៥ឆ្នាំ មានភរិយា និងកូន ៣នាក់។ លោកក៏ជាម្ចាស់ក្លឹបស្នូកឃ័រមួយកន្លែងក្បែរវិទ្យាល័យបាក់ទូកផងដែរ៕

លោក នាង តុលា ចេញទៅប្រកួតកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


