ម្ចាស់មេដាយសំរឹទ្ធពិភពលោក កីឡាករ ស្រ៊ិន រាជ្យ ថាមេដាយកិត្តិយសដែលសហព័ន្ធកីឡាកាយវប្បកម្មគឺពិតជាមានអត្ថន័យណាស់សម្រាប់ខ្លួនចំពោះការខំប្រឹងប្រែងជួយជំរុញ និងអភិវឌ្ឍន៍របស់ខ្លួនកន្លងមកនេះ។
កីឡាករវ័យ ១៧ឆ្នាំ តាំង សំបូរ ថាការឈ្នះមេដាយ២គ្រឿង មាស១ សំរឹទ្ធ១ នេះគឺធ្វើឲ្យខ្លួនមានកម្លាំងចិត្តជាខ្លាំង និងរឹតតែមានចិត្តមោះមុតលើការហ្វឹកហាត់ចាប់អាជីពកីឡាកាយវប្បកម្មនេះទៅថ្ងៃខាងមុខទៀត។
កីឡាករ ស្រ៊ិន រាជ្យ បើទោះជាកម្ពុជាបញ្ជូនកីឡាករត្រឹម២នាក់មែន ប៉ុន្តែអាចឈ្នះមេដាយបានគឺបញ្ជាក់ថាវិស័យកីឡាកាយវប្បកម្មកម្ពុជាពិតជាខ្លាំង និងរីកចម្រើនពិសេសការឈ្នះមេដាយពិភពលោកនៅឥណ្ឌូណេស៊ី ឆ្នាំ២០២៥ នេះ។
តំណាងសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានបញ្ជាក់ថាការបញ្ជូនកីឡាករទៅប្រកួតនៅឥណ្ឌូណេស៊ី តែចំនួន ២នាក់គឺដោយសារសហព័ន្ធមិនសូវមានលទ្ធភាព ព្រោះម្នាក់ៗគឺចំណាយច្រើនទាំងការបង់សិទ្ធប្រកួត និងថ្លៃធ្វើដំណើរផ្សេងៗទៀត។
កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ ថាចំពោះការហ្វឹកហាត់ត្រៀមរយៈពេល៦ខែចុងក្រោយមុនប្រកួតនៅឯប្រទេសឥណ្ឌូណេស៊ីនេះចំណាយមិនក្រោម ៥០០-៦០០ដុល្លារនោះទេលើរបបអាហារតាមបែបស្ទង់ដា។
លោក តិក ប៊ុនវី តំណាងសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ដាក់ក្ដីរំពឹងខ្ពស់លើកីឡាករកម្ពុជាថាអាចនឹងដណ្ដើមបានមេដាយកម្រិតពិភពលោកនេះជាថ្មីទៀតក្នុងការប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី១៦ ឯប្រទេសឥណ្ឌូណេស៊ីនេះ។
អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា សិក្ខាកាមចំនួន ៧នាក់ទទួលបានពិន្ទុខ្ពស់ ស្របពេលវគ្គបណ្ដុះបណ្ដាលកន្លងទៅនេះបានធ្វើឲ្យចូលរួមទាំងអស់យល់ដឹងកាន់តែច្បាស់អំពីការវិនិចឆ្ឆ័យលើការប្រកួត។