កីឡា
កីឡាករ ស្រ៊ិន រាជ្យ មេដាយកិត្តិយសដែលទទួលបានពីសហព័ន្ធកាយវប្បកម្មគឺមានអត្ថន័យណាស់សម្រាប់ខ្លួន
ម្ចាស់មេដាយសំរឹទ្ធពិភពលោក ២ជំនាន់ កីឡាករ ស្រ៊ិន រាជ្យ ថាមេដាយកិត្តិយសដែលសហព័ន្ធកីឡាកាយវប្បកម្មគឺពិតជាមានអត្ថន័យណាស់សម្រាប់ខ្លួនចំពោះការខំប្រឹងប្រែងជួយជំរុញ និងអភិវឌ្ឍន៍របស់ខ្លួនកន្លងមកជាមួយកីឡាមួយនេះជាង ៣ឆ្នាំ។

មេដាយដែល ស្រ៊ិន រាជ្យ ទទួលបាន
កីឡាករ ស្រ៊ិន រាជ្យ បានឲ្យដឹងថា មេដាយដែលសហព័ន្ធបានផ្ដល់ជូននេះគឺជាមេដាយកិត្តិយសដែលរូបលោកបានជួយលើកស្ទួយ និងអភិវឌ្ឍន៍កីឡាកាយវប្បកម្មនេះ ដូចជាការចេញទៅប្រកួតតំណាងឲ្យកម្ពុជា ជួយបណ្ដុះធនធានកីឡាករ និងការទៅបំពេញវគ្គសិក្សាផ្សេងៗនៅលើឆាកអន្តរជាតិរយៈពេលជាង ៣ឆ្នាំមកនេះ។

ស្រ៊ិន រាជ្យ កណ្ដាល
ម្ចាស់មេដាយសំរឹទ្ធពិភពលោក ២ជំនាន់រូបនេះបន្តទៀតថា លោកក៏មិននឹកស្មានថាទទួលបានមេដាយ ឬមានជាការតបស្នងវិញពីសហព័ន្ធបែបនេះទេ ពោលការចូលរួមអភិវឌ្ឍន៍កីឡាមួយនេះគឺដោយទឹកចិត្តស្រឡាញ់ និងចង់ឲ្យសហព័ន្ធមានភាពរីកចម្រើនទាំងសកម្មភាពផ្សព្វផ្សាយ ទាំងកំណើនធនធានកីឡាករ កីឡាការិនី ពិសេសមានការប្រកួតប្រជែងកាន់តែខ្ពស់លើឆាកអន្តរជាតិ។

មេដាយដែល ស្រ៊ិន រាជ្យ ទទួលបាន
បញ្ជាក់ដែរថា មេដាយកិត្តិយសដែលកីឡាករ ស្រ៊ិន រាជ្យ បានទទួលពីសហព័ន្ធកីឡាកាយវប្បកម្មនេះគឺអំឡុងពេលការប្រកួតជើងឯកថ្នាក់ជាតិ កាលពិថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំប្រចាំ២០២៥ ថ្មីៗនេះ។ អំឡុងការប្រកួតជើងឯកថ្នាក់ជាតិនេះរូបគេក៏បានធ្វើជាគណៈកម្មការរៀបចំផងដែរ។ ស្រ៊ិន រាជ្យ ជាកីឡាករឆ្នើមមួយរូបរបស់សហព័ន្ធ និងតែងតែនាំយកមេដាយលើឆាកអន្តរជាតិជូនប្រទេសកម្ពុជាពិសេសថ្មីៗនេះរូបគេទើបឈ្នះមេដាយសំរឹទ្ធ ១គ្រឿងទៀតក្នុងការប្រកួតកីឡាកាយវប្បកម្មពិភពលោកដែលធ្វើនៅប្រទេសឥណ្ឌូណេស៊ី៕

មេដាយដែល ស្រ៊ិន រាជ្យ ទទួលបាន

ស្រ៊ិន រាជ្យ និងគ្រូៗកាលនៅឥណ្ឌូណេស៊ី
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


