កីឡា
កីឡាករ តាំង សំបូរ ជ័យជម្នះមេដាយមាស១ សំរឹទ្ធ១ ធ្វើឲ្យខ្លួនរឹតតែមោះមុតក្នុងការចាប់អាជីពកីឡាកាយវប្បកម្ម
កីឡាករវ័យ ១៧ឆ្នាំ តាំង សំបូរ ថាការឈ្នះមេដាយ ២គ្រឿង មាស១ សំរឹទ្ធ១ នេះគឺធ្វើឲ្យខ្លួនមានកម្លាំងចិត្តជាខ្លាំង និងរឹតតែមានចិត្តមោះមុតលើការហ្វឹកហាត់បន្តក្នុងការចាប់អាជីពជាកីឡាកាយវប្បកម្មនេះទៅថ្ងៃខាងមុខទៀត។

កីឡាករ តាំង សំបូរ
កីឡាករ តាំង សំបូរ បានឲ្យដឹងថា ការឈ្នះមេដាយ ២គ្រឿងក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះគឺជាសមិទ្ធផលល្អមួយសម្រាប់រូបគេដែលទើបតែចូលប្រឡូកក្នុងវិស័យកីឡាកាយវប្បកម្មនេះ។
យុវជនវ័យ ១៧ឆ្នាំរូបនេះបន្តទៀតថា បើទោះជាឃើញដៃគូប្រកួតមានសាច់ដុំធំល្អ និងជាបទពិសោធប្រកួតជើងឯកថ្នាក់ជាតិលើកដំបូងរបស់ខ្លួនក៏ដោយ ប៉ុន្តែស្មារតីប្រកួតប្រជែងគឺមិនបោះបង់ ឬអស់សង្ឃឹមនោះឡើយ។ សម្រាប់ការប្រកួតមួយនេះ សំបូរ បានគិត និងប្ដេជ្ញាថាទទួលបានលទ្ធផលចាញ់ឈ្នះយ៉ាងណាក៏ដោយមិនថ្វីនោះទេសំខាន់ការខំប្រឹងឲ្យអស់ពីសមត្ថភាព និងបានបញ្ចេញសមត្ថភាពដែលខ្លួនមាននេះគឺគ្រប់គ្រាន់ហើយ។


កីឡាករ តាំង សំបូរ
ការខំប្រឹងប្រែងរបស់ខ្លួនគឺពិតជាទទួលបានលទ្ធផលល្អ និងលទ្ធផលមេដាយ ២គ្រឿងនេះគឺពិតជាបានជំរុញទឹកចិត្ដរបស់ខ្លួនឲ្យខំប្រឹងប្រែងមោះមុតលើការហ្វឹកហាត់ដ៏ជាការចាប់អាជីពនេះកាន់តែខ្លាំងបន្តទៅមុខទៀត។ រូបគេនឹងខំប្រឹងប្រែងពង្រឹងសមត្ថភាពដើម្បីចូលរួមប្រជែងរកមេដាយនៅការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំក្រោយៗទៀត។


កីឡាករ តាំង សំបូរ
បញ្ជាក់ដែរថា សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាបានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ របស់ខ្លួនដែលធ្វើអស់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនេះហើយ។ សម្រាប់កីឡាករ តាំង សំបូរ ឈ្នះមេដាយ ២គ្រឿង មាស១ លើវិញ្ញាសា Junior Men’s Sport Physique under 21 years old និង សំរឹទ្ធ១ លើវិញ្ញាសា Men’s Sport Physique up to 170cm-2kg ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ៕



តាំង សំបូរ ឈ្នះមេដាយមាស (កណ្ដាលគេ)
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


