ព័ត៌មានជាតិ
សហព័ន្ធកីឡាកាយវប្បកម្ម ការបញ្ជូនកីឡាករទៅប្រកួតតិចនាក់ដោយសារពុំសូវមានលទ្ធភាព
តំណាងសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានបញ្ជាក់ថាការបញ្ជូនកីឡាករទៅប្រកួតនៅឥណ្ឌូណេស៊ី តែចំនួន ២នាក់គឺដោយសារសហព័ន្ធមិនសូវមានលទ្ធភាព ព្រោះម្នាក់ៗគឺចំណាយច្រើនទាំងការបង់សិទ្ធប្រកួត និងថ្លៃធ្វើដំណើរផ្សេងៗទៀត។

កីឡាករទាំងពីរ
លោក តិក ប៊ុនវី តំណាងសហព័ន្ធកីឡាកាយវប្បកម្មបានឲ្យដឹងថា សហព័ន្ធមិនមែនមិនចង់បញ្ជូនកីឡាករទៅប្រកួតឲ្យបានច្រើននាក់នោះទេ ប៉ុន្តែដោយសារមិនមានថវិកាគ្រប់គ្រាន់សម្រាប់បញ្ជូនទៅច្រើននាក់។
គ្រូជើងចាស់រូបនេះបន្តថា ការប្រកួតមួយនេះក្នុងមួយនាក់ត្រូវបង់ថ្លៃចូលរួមប្រកួតរហូតដល់ទៅ ៩៨០ដុល្លារឯណោះ និងបូករួមទាំងសំបុត្រយន្តហោះផ្សេងៗទៀត ដូច្នេះត្រូវចំណាយច្រើនសហព័ន្ធពុំមានលទ្ធភាពនោះឡើយ។ យ៉ាងណានៅថ្ងៃខាងមុខប្រសិនបើមានការឧបត្ថម្ភគាំទ្រកាន់តែច្រើនដល់សហព័ន្ធកីឡាកាយវប្បកម្មនោះសហព័ន្ធនឹងជ្រើសរើសកីឡាករឲ្យចូលរួមការប្រកួតផ្សេងៗបានច្រើន។

កម្មវិធីប្រកួត
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៦ ដែលកំពុងធ្វើនៅឯប្រទេសឥណ្ឌូណេស៊ី មានប្រហែលជាង ៤០ប្រទេសចូលរួមលើកនេះគឺកម្ពុជាបញ្ជូនកីឡាករតែ ២នាក់ប៉ុណ្ណោះ។ សរុបទាំងប្រតិភូ គ្រូបង្វឹក កីឡាករទាំងអស់មានចំនួន ៤នាក់។ ការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥៕

លោក តិក ប៊ុនវី (អាវខ្មៅ)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១៩ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


