សម្ដេចថាការប្រើកម្លាំងដើម្បីដណ្ដើម និងទាមទារមកវិញនោះគឺមិនមានស្ថេរភាព ហើយគ្មានថ្ងៃបញ្ចប់នោះឡើយ។
នៅក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃស្មារតីស្នេហាជាតិ ករណីនៃការធ្វើពហិការទំនិញដោយមហាជន ការរឹតបន្តឹងការអនុវត្តច្បាប់នៅតាមព្រំដែន បានក្លាយជាប្រធានបទដ៏សំខាន់ដែលតម្រូវឱ្យមានការវិភាគដោយផ្អែកលើការយល់ដឹងពីច្បាប់ និងការពិតជាក់ស្តែង។
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រាប់រដ្ឋភាគី UNCLOS អំពីមូលហេតុដែលកម្ពុជាជ្រើសរើសយន្តការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ បានបញ្ជាក់ជាថ្មីពីសារៈសំខាន់ដ៏ចាំបាច់នៃការជ្រើសរើសនូវយន្តការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាង
លោក បានសង្កត់ធ្ងន់ដល់សហគមន៍អន្តជាតិផ្ដល់នូវការគាំទ្រដល់ភាពត្រឹមត្រូវ និងយុត្តិធម៌ ជាជាងការគាំទ្រប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត
សហរដ្ឋអាមេរិក នៅតែរក្សាជំហរគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរវាងកម្ពុជា និងថៃ តាមរយៈការជំរុញឱ្យភាគីទាំងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ និងដោះស្រាយជម្លោះតាមរយៈយន្តការទ្វេភាគី។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់អាមេរិក កាលពីថ្ងៃអង្គារ ទី១៦ កន្លងទៅ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានឱ្យដឹងថា គណៈកម្មការចម្រុះព្រំដែនកម្ពុជាបានផ្ញើកំណត់ទូតជាថ្មីឱ្យថៃបញ្ជូនក្រុមវាស់វែងចម្រុះរបស់ខ្លួនដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងឱ្យបានឆាប់ បន្ទាប់ពីថៃបានប្រើលេសពន្យារពេលក្រុមការងាររបស់ខ្លួនចុះមកវាស់វែងជាច្រើនលើក។