ព្រឹទ្ធសភាប្រកាសគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តួចផ្តើមយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ
ថៃលុបMoU2001! កម្ពុជា ផ្ដើមគំនិតជំរុញយន្តការផ្សះផ្សាដោយបង្ខំរបស់UN ជាយន្តការតុលាការអាចកាត់ក្ដីឱ្យកម្ពុជាទោះថៃមិនទៅ
មន្ត្រីទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី៤ ខែឧសភានេះបានទៅជួបក្រុមអ្នកអង្កេតការណ៍អាស៊ានដើម្បីតាមដានលើស្ថានភាពព្រំដែន និងការអនុវត្តន៍កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួរ។ នេះបើតាមការផ្សាយឱ្យដឹងនៅលើបណ្ដាញសង្គមរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃច័ន្ទនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសលោក គង់ ភោគ បានបង្ហាញការសោកស្ដាយចំពោះការចង់ដកខ្លួនរបស់ថៃចេញពីអនុសារណៈយោគយល់គ្នាលើព្រំដែនដែនសមុទ្រ MOUឆ្នាំ២០០១ តែថាបើទោះបីថៃដកខ្លួនចេញក្ដីក៏កម្ពុជានៅតែមានយន្តការបន្តក្នុងការដោះស្រាយផងដែរ ជាពិសេសគឺការប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាតាមរយៈអ្នកនាំពាក្យរបស់ខ្លួនបានបង្ហាញនូវក្ដីបារម្ភចំពោះការផ្ទុះអាវុធរបស់ថៃក្នុងពេលដែលក្រុមអនុព័ន្ធយោធាបរទេសចុះទៅពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃនៅច្រកអូរស្មាច់សប្ដាហ៍មុន។ ស្ថានទូតបញ្ជាក់ថា «អ្នកការទូតដែលមានការទទួលស្គាល់ត្រូវតែអាចបំពេញភារកិច្ចរបស់ខ្លួនដោយសុវត្ថិភាព»។
លោក ប្រាក់ សុខុន បានបកស្រាយចំពោះសំណួររបស់អ្នកសារព័ត៌មានជុំវិញជំនួបទល់មុខជាមួយនឹងលោក Sihasak Phuangketkeow រដ្ឋមន្រ្តីការបរទេសថៃ
ស្ថានទូតអាមេរិកប្រចាំកម្ពុជាថាស្ថានទូតកំពុងបន្តវាយតម្លៃឧបទ្ទវហេតុនៅច្រកព្រំដែនអូស្មាច់កាលពីថ្ងៃទី២៩ ខែមេសា និងសង្ឃឹមថាភាគីនៃជម្លោះកម្ពុជានិងថៃគោរពនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។