រឿងពីរផ្ទួនគ្នាដែលកើតនៅកន្លែងតែមួយ ហើយជាទីកន្លែងដែលភាគីនីមួយៗទាមទារថាជាដែនដីរបស់ខ្លួន ដូច្នេះ មានតែតុលាការយុត្តិធម៌អន្តរជាតិទេដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចសេចក្តី។ ក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិ ថៃដែលជាសមាជិកអង្គការសហប្រជាជាតិដែរនោះប្រាកដជាពិបាកក្នុងការប្រកែកណាស់។ តើនេះមិនមែនជាឱកាសមាសសម្រាប់កម្ពុជាទេឬ?
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន លោក ហេង រតនា ពន្យុះឱ្យថៃ ប្ដឹងកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិICJតែម្ដងទៅ ព្រោះICJជាតុលាការរបស់អង្គការសហប្រជាជាតិស្រាប់។
លោកបណ្ឌិត យង់ ពៅ យល់ថាថៃកំពុងលេងល្បិចឈឺសាច់ និងកំរាលនយោបាយ ដោយបានឈ្លានពានទាំងកម្ពុជា និងឡាវ ហើយក្រោយទាហានខ្លួនជាន់មីនក៏ទាញចំណាប់អារម្មណ៍អន្តរជាតិឱ្យប្រឆាំងកម្ពុជា។
អគ្គនាយកស៊ីម៉ាក់កម្ពុជាលោក ហេង រតនា បានសួរទៅថៃថាបានស៊ើបអង្កេតផ្ទៃក្នុងខ្លួនឯងហើយឬនៅ មុនពេលចោទមកកម្ពុជាពីការដាក់មីននៅព្រំដែន ខណៈដែលលោកបានបង្ហាញរូបភាពមួយចំនួននៃសកម្មភាពទ័ពថៃកំពុងកាយដីដាក់មីននៅតាមព្រំដែនកម្ពុជា។
បណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះបានចេញសារឆ្លើយតបនឹងព័ត៌មានមួយដែលបានក្លែងប្រឌិតពីការសម្រួលការបើកព្រំដែនរវាងកម្ពុជា-ថៃ។ បើតាមការបញ្ជាក់គឺរដ្ឋាភិបាលនឹងមិនបើកព្រំដែនជាមួយថៃនោះទេ ដរាបណាថៃនៅតែមិនបើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនានោះ។
អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»
ក្នុងពេលមានភាពតានតឹងតាមព្រំដែន លោក សម រង្ស៊ី បានបន្តរិះគន់កម្ពុជាលើឆាកអន្តរជាតិ ដោយបង្ហោះនៅលើបណ្តាញសង្គម និងបង្ហាញមោទនភាព