ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ថាថៃឈ្លានពានទាំងឡាវនិងកម្ពុជាហើយដើរតួកំសត់
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ យល់ថាថៃកំពុងលេងល្បិចឈឺសាច់ និងកំរាលនយោបាយ ដោយបានឈ្លានពានទាំងកម្ពុជា និងឡាវ ហើយក្រោយទាហានខ្លួនជាន់មីនក៏ទាញចំណាប់អារម្មណ៍អន្តរជាតិឱ្យប្រឆាំងកម្ពុជា។

បណ្ឌិត យង់ ពៅ បានសរសេរនៅលើហ្វេសបុករបស់លោកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបង្ហាញការយល់ឃើញថា ករណីទាហានថៃជាន់មីននោះគឺជាការរៀបចំដោយចេតនារបស់ថៃដើម្បីចោទប្រកាន់មកកម្ពុជា។ លោកបណ្ឌិតបានរកឃើញថាកន្លែងដែលទាហានថៃជាន់មីននោះទៀតសោតគឺស្ថិតក្នុងដែនអធិបតេយ្យរបស់ឡាវ ដែលជាសកម្មភាពឈ្លានពានទាំងឡាវ និងកម្ពុជា។
លោកបានសរសេរថា៖ «ផ្អែកតាមផែនទីនៃសន្ធិសញ្ញា បារាំង-សៀម ១៩០៤-១៩០៧ នៅតំបន់ជុំវិញចំណុច៤៨១ នោះ គឺជាការការពារអធិបតេយ្យភាពដោយស្របច្បាប់ របស់ឡាវ ចំណែកឯថៃជាអ្នកឈ្លានពាន។ ត្រង់វគ្គនេះ យើងពិតជាមើលឃើញថា ថៃព្យាយាមឈ្លានពានទាំងដីឡាវ និងដីកម្ពុជា»។

លោកបណ្ឌិត យង់ ពៅ យល់ថាថៃបានប្រើប្រាស់ល្បិចឈឺសាច់ និងកំរោលនយោបាយ ផ្ដើមចេញពីឯកសារផែនទីព្រំដែនមិនច្បាស់លាស់ (grey-zone tactics) ដើម្បីចូលកាន់កាប់តំបន់ជម្លោះ ហើយព្យាយាមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងចលនាបាតុកម្មអ្នកជាតិនិយម ដើម្បីបង្កើតសារនយោបាយភាន់ច្រឡំ។ ដែលនេះជាឥរិយាបថដដែលជាដដែល ហើយវានឹងនាំសាសន៍ថៃកាន់តែផុងជ្រៅក្នុងវិបត្តិប្រព័ន្ធច្បាប់អន្តរជាតិ។
លោកបានបន្ថែមថា៖ «សួរថាតើអារម្មណ៍សហគមន៍អន្តរជាតិ ជឿថៃម្តេចកើត ខណៈប្រទេសនេះ មិនទទួលស្គាល់ច្បាប់អន្តរជាតិស្តីព្រំដែនមិនកែប្រែ បំពានកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំប្រើកំរោលនយោបាយ ប្រឆាំងប្រទេសក្បែរខាងជុំវិញ?»

ទាក់ទងនឹងករណីទាហានថៃជាន់មីននេះដែរ នៅថ្ងៃទី១៩ ខែកក្កដា នេះអគ្គនាយកស៊ីម៉ាក់កម្ពុជាលោក ហេង រតនា សួរទៅថៃថាបានស៊ើបអង្កេតផ្ទៃក្នុងខ្លួនឯងហើយឬនៅ មុនពេលចោទមកកម្ពុជាពីការដាក់មីននៅព្រំដែន ខណៈដែលលោកបានបង្ហាញរូបភាពមួយចំនួននៃសកម្មភាពទ័ពថៃកំពុងកាយដីដាក់មីននៅតាមព្រំដែនកម្ពុជា។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី១៦ ខែកក្កដា ទាហានថៃបានដើជាន់មីនបណ្ដាលឱ្យម្នាក់ដាច់ជើង និង២នាក់ទៀតរងរបួស។ ក្រោយហេតុការណ៍នេះមេទ័ពជួរមុខថៃថាជាគ្រាប់សល់ពីសង្គ្រាម តែក្រុមអង្គការដោះមីននិងក្រសួងការបរទេសថៃជាគ្រាប់មីនថ្មីដោយបានចោទកម្ពុជា និងប្រុងប្ដឹងទៅ UN ផងដែរ។
អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះពិការដោយសារមីនកម្ពុជាបានច្រានចោលការចោទប្រកាន់នេះ ដោយថាជាការលើកឡើងដោយគ្មានការស៊ើបអង្កេត និងចោទប្រកាន់គ្មានហេតុផល៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


