តម្លៃផ្លែទុរេន ដែលគេធ្លាប់ចាត់ទុកថាជាផ្លែឈើប្រណីតនៅចិន បានធ្លាក់ចុះជាគំហុកនាពេលបច្ចុប្បន្ន ខណៈភាពប្រសើរឡើងផ្នែកភស្តុភារ...
តម្លៃទុរេននៅវៀតណាមបានធ្លាក់ចុះខ្លាំង ដោយសារតែពិបាកនាំចេញទៅចិន និងកំណើនការផ្គត់ផ្គង់របស់ថៃចំពេលរដូវប្រមូលផលធំចូលមកដល់។
វៀតណាមបាននាំចេញផ្លែទុរេនក្នុងតម្លៃ ៣,៤៤ ប៊ីលានដុល្លារទៅចិន ក្នុងឆ្នាំ ២០២៥ ដោយកើនឡើងពីត្រឹម ២,៩៤ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤។
ការិយាល័យសេដ្ឋកិច្ចកសិកម្ម (OAE) របស់ថៃ បានព្រមានអ្នកនាំចេញផ្លែទុរេនឱ្យរឹតបន្តឹងការគ្រប់គ្រងគុណភាពដើម្បីបំពេញតាមការត្រួតពិនិត្យសុវត្ថិភាពដ៏តឹងរ៉ឹងរបស់ចិន
ចិនផ្ដល់ការអនុញ្ញាតឱ្យឡាវអាចចាប់ផ្តើមនាំចេញចាប់ពីថ្ងៃសុក្រសប្តាហ៍មុននេះ ឱ្យតែថា ផ្លែទុរេនស្រស់ឡាវបំពេញតាមស្តង់ដារអនាម័យ។
ការផ្សព្វផ្សាយបន្តផ្ទាល់របស់បុគ្គលល្បីឈ្មោះចិន ត្រូវបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី ១១ និង ១២ ខែឧសភា នេះ ដើម្បីលក់ទុរេន និងផ្លែឈើថៃផ្សេងទៀត
តម្លៃទុរេនវៀតណាមធ្លាក់ចុះខ្លាំង ចំពេលរដូវប្រមូលផលធំខិតចូលមកដល់ ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីលើទុរេននាំចូលរបស់ចិន ធ្វើឱ្យការនាំចេញធ្លាក់ចុះជាគំហុក ហើយបង្កើនការផ្គត់ផ្គង់លើសតម្រូវការហូរហៀរពេញទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម VnExpress និង Saigon News។ បើតាម VnExpress ឈ្មួញនាំចេញទុរេននិយាយថា ការត្រួតពិនិត្យទុរេនតាមកុងតឺន័រវៀតណាមចំណាយពេលរហូត ១ សប្ដាហ៍ ហើយទម្រាំបានទៅដល់កន្លែងលក់បោះដុំនៅចិន វាខូចគុណភាពបាត់ទៅហើយ។ នេះគឺជាមូលហេតុដ៏ធំដែលធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាមធ្លាក់ចុះជាគំហុក ប្រមាណ ៨៣ ភាគរយ មកនៅត្រឹម ២៧ លានដុល្លារ ក្នុងរយៈពេល...