ទីបំផុតសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យដែលជាគណបក្សគ្រប់គ្រងរដ្ឋសភាស្ទើរតែផ្តាច់មុខ បានដាក់ញត្តិចោទប្រកាន់ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo ...
គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនិងក្តោបក្តាប់សមាជិករដ្ឋសភាស្ទើរទាំងស្រុង មានផែនការអនុម័តជាឯកតោភាគីតែងតាំងចៅក្រមតុលាការធម្មនុញ្ញចំនួន៣រូប...
Lee Min Ho បង្ហាញខ្លួនជាលើកដំបូងក្នុងរយៈពេល ១៦ ឆ្នាំ និងកម្មវិធីជជែកលើកដំបូងរបស់គាត់ចាប់តាំងពី...
លោក Yoon Suk Yeol ប្រឈមដីកាចាប់ខ្លួនបន្ទាប់ពីការខកខានទៅឆ្លើយបំភ្លឺតាមដីកាកោះចំនួន២លើករួចមក...
ម្តាយរបស់ Han So Hee ត្រូវបានកំណត់អត្តសញ្ញាណថា Shin ដែលមានវ័យ៥៥ឆ្នាំ ត្រូវបានកាត់ទោសពីបទបើកល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង ហើយ...
សភាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានចាប់ផ្តើមពិភាក្សាដើម្បីបោះឆ្នោតទម្លាក់ នាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទី លោក Han Duck-soo ប៉ុន្តែសំឡេងឆ្នោតដកលោកស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយ...
សាធារណៈរដ្ឋកូរ៉េខាងត្បូង បានក្លាយទៅជាសង្គមមួយមានមនុស្សចាស់ច្រើនជាផ្លូវការ ជាមួយនឹងចំនួនសរុបនៃប្រជាជនមានអាយុលើស៦៥ឆ្នាំ ដោយមានអត្រាកើនលើសពី២០ភាគរយធៀបនឹងចំនួនប្រជាជនសរុប។ យោងសារព័ត៌មាន Korea Herald។ ចំនួនប្រជាជនកូរ៉េដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅមានចំនួន ១០.២៤លាននាក់ ស្មើនឹង២០ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេស ដែលបច្ចុប្បន្នមានចំនួន ៥១.២២លាននាក់។ យោងតាមអង្គការសហប្រជាជាតិ សង្គមមនុស្សចាស់គឺជាសង្គមមួយដែលមានមនុស្សអាយុចាប់ពី៦៥ឆ្នាំឡើងទៅលើស២០ភាគរយ ខណៈប្រទេសដែលមានប្រជាជនវ័យចំណាស់លើសពី១៤ភាគរយ ត្រូវបានកំណត់ថា ជាសង្គមវ័យចំណាស់ និង៧ភាគរយ ត្រូវបានកំណត់ថាឈានចូលសង្គមវ័យចំណាស់។ បើតាមក្រសួងមហាផ្ទៃនៃប្រទេសកូរ៉េខាងត្បូង មានស្ត្រីច្រើនជាងបុរសក្នុងចំណោមអ្នកអាយុ៦៥ឆ្នាំឡើង។ ក្នុងចំណោមប្រជាជនវ័យចំណាស់ទាំងអស់មាន ១៧.៨៣ ភាគរយជាបុរសនិង ២២.១៥ ភាគរយជាស្ត្រីខុសគ្នា...