ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារយោធាទ្រង់ទ្រាយធំនាពេលថ្មីៗនេះរបស់...
ឧត្តមសេនីយរុស្ស៊ីជាន់ខ្ពស់ម្នាក់ បានប្រកាសកាលពីថ្ងៃទី១៣ខែមិថុនាថា សង្គ្រាមលោកលើកទី៣កំពុងចាប់ផ្តើមហើយ និងបានអំពាវនាវឲ្យមានការចល័តទ័ព...
ក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា ការចរចានុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនាពេលខាងមុខលែងមានន័យទៀតហើយ បន្ទាប់ពីអ្វីដែលខ្លួនចាត់ទុកថាជា...
អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Rising Lion» វាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ខណៈលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ...
ជាប្រតិកម្មលើកដំបូងចាប់តាំងពីអ៊ីស្រាអែលនិងអ៊ីរ៉ង់ បាញ់គ្នាយ៉ាងកក្រើក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់ ត្រូវតែចុះកិច្ចព្រម...
ប្រទេសអ៊ីរ៉ង់ បានបន្តបាញ់មីស៊ីលបាលីស្ទិករាប់រយគ្រាប់សងសឹកអ៊ីស្រាអែល ខណៈរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម ប្រកាសឲ្យពលរដ្ឋខ្លួនរត់រកកន្លែង...
ក្រោយពីមានការព្រមានរបស់នាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលថា រាល់ការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចជំរុញឱ្យអ៊ីរ៉ង់បន្តសកម្មភាពអាវុធនុយក្លេអ៊ែរ ឬចាកចេញពីសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ត្រឹមតែ៣ថ្ងៃ អ៊ីស្រាអែលស្រាប់តែវាយប្រហារលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលជាសារធាតុសំខាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ នៅព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដោយបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងកាំជ្រួច និងបានសម្លាប់ឧត្តមសេនីយ៍កំពូល៣រូបរបស់អ៊ីរ៉ង់ មេដឹកនាំអ៊ីរ៉ង់បានប្រកាសសងសឹកវិញឲ្យចាស់ដៃ។ ការភ័យខ្លាច បានកើនឡើងថា ភាពតានតឹងដែលអូសបន្លាយយូររវាងគូប្រជែងប្រដាប់អាវុធខ្លាំងអាចផ្ទុះទៅជាសង្គ្រាមក្នុងតំបន់ពេញមួយជីវិត។ មេដឹកនាំប្រទេសមួយចំនួនជុំវិញពិភពលោកបានជំរុញឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែលងាកទៅរកការចរចា ប៉ុន្តែមេដឹកនាំអាមេរិកវិញ បានដាក់ការព្រមានអីរ៉ង់ខ្លាំងៗ។ រដ្ឋមន្ត្រីការបទេសសហរដ្ឋអាមេរិក លោក Marco Rubio បានលើកឡើងថា៖«នៅយប់នេះ អ៊ីស្រាអែលបានចាត់វិធានការឯកតោភាគីប្រឆាំងអ៊ីរ៉ង់។...