ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បន្តសងសឹក ដោយបាញ់មីស៊ីលរាប់រយគ្រាប់ ចូលអ៊ីស្រាអែល
ប្រទេសអ៊ីរ៉ង់ បានបន្តបាញ់មីស៊ីលបាលីស្ទិករាប់រយគ្រាប់សងសឹកអ៊ីស្រាអែល ខណៈរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម ប្រកាសឲ្យពលរដ្ឋខ្លួនរត់រកកន្លែងសុវត្ថិភាពហើយកុំចេញទៅណាឲ្យសោះ រង់ចាំការជូនដំណឹង។

តាមការចុះផ្សាយរបស់ RT, ឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) បានប្រកាសពីការសងសឹកនេះនារាត្រីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយនិយាយថា វាគឺជាការឆ្លើយតបទៅនឹងប្រតិបត្តិការ «Rising Lion» ដែលអ៊ីស្រាអែល ធ្វើដាក់ខ្លួន។
IRGC ចេញសេចក្តីថ្លែងការណ៍មួយថា «កងឆ្មាំបដិវត្តឥស្លាម បានបើកប្រតិបត្តិការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត ប្រឆាំងនឹងគោលដៅរាប់សិបកន្លែងរួមទាំង មជ្ឈមណ្ឌលយោធានិងមូលដ្ឋានទ័ពអាកាសនៃរបប Zionist នៅក្នុងទឹកដីដែលកាន់កាប់ផងដែរ»។

ការបាញ់មីស៊ីលនេះកើតឡើងក្នុងថ្ងៃតែមួយដែលអ៊ីរ៉ង់ បានបញ្ជូនដ្រូនជាង១០០គ្រឿងទៅវាយប្រហាររួចទៅហើយ ប៉ុន្តែអ៊ីស្រាអែល អះអាងថា ខ្លួនស្ទាក់ចាប់បានដ្រូនទាំងអស់។
សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Rising Lion» វាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ហើយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា ចំណាត់ការនេះ នឹងបន្តធ្វើក្នុងរយៈពេលជាច្រើនថ្ងៃទៅមុខទៀត ដរាបណាលែងមានការគំរាមកំហែងនុយក្លេអ៊ែរ និងយោធាពីទីក្រុងតេហេរ៉ង់។
ក្នុងប្រតិបត្តិការនោះ អ៊ីស្រាអែលបានប្រើយន្តហោះចម្បាំង ២០០គ្រឿង ទម្លាក់គ្រាប់បែកជាង ៣៣០គ្រាប់ លើគោលដៅចំនួន១០០។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា អ៊ីស្រាអែលបានសម្លាប់មន្ត្រីកំពូលៗរបស់អ៊ីរ៉ង់ រួមមានមេទ័ព Mohammad Bagheri, មេឆ្មាំបដិវត្ត Hossein Salami និងប្រមុខទីបញ្ជាការកណ្តាល Khatam-al Anbiya លោក Gholam Ali Rashid ជាដើម។
ក្រៅពីមន្ត្រីកំពូលទាំងនេះ អ៊ីស្រាអែលក៏សម្លាប់បានអ្នកវិទ្យាសាស្ត្រនានាផងដែរ ដូចជា Abdulhamid Minouchehr, Ahmadreza Zolfaghari, Seyyed Amirhossein Faqhi, Motlabizadeh ព្រមទាំងបុគ្គលដ៏សំខាន់២រូបគឺលោក Mohammad Mehdi Tehranchi និង Fereydoun Abbasi៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សងសឹកក្តៅៗ អ៊ីរ៉ង់ បញ្ជូនដ្រូនជាង១០០គ្រឿង ចូលបាញ់ អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


