ព័ត៌មានអន្ដរជាតិ
ត្រាំ៖ «យើងទុកពេលឲ្យអ៊ីរ៉ង់៦០ថ្ងៃ តែថ្ងៃនេះគឺថ្ងៃទី៦១ហើយ»
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារយោធាទ្រង់ទ្រាយធំនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់បរាជ័យក្នុងការឆ្លើយតបទៅនឹងការទុកពេល ៦០ថ្ងៃរបស់អាមេរិកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីថ្ងៃទី១៣ខែមិថុនា លោក ត្រាំ បាននិយាយថា «យើងបានផ្តល់ឲ្យអ៊ីរ៉ង់ ៦០ថ្ងៃដើម្បីធ្វើកិច្ចព្រមព្រៀង។ ថ្ងៃនេះគឺជាថ្ងៃទី៦១ហើយ»។ ការអត្ថាធិប្បាយនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែលបានកំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែរ និងទីតាំងយោធាសំខាន់ៗរបស់អ៊ីរ៉ង់ នៅក្នុងអ្វីដែលខ្លួនបានពណ៌នាថាជាយុទ្ធនាការសម្របសម្រួល និងបង្ការទុកជាមុន។ លោក ត្រាំ បានបញ្ជាក់ថា លោកត្រូវបានគេជូនដំណឹងអំពីប្រតិបត្តិការនេះជាមុន ហើយលោកបានហៅការវាយប្រហាររបស់អ៊ីស្រាអែលថា «ល្អឥតខ្ចោះ» និង «ពិតជាទទួលជោគជ័យខ្លាំង»។
យ៉ាងណាមិញ ទោះបីជាផុតការកំណត់ក្រៅផ្លូវការរបស់លោកក៏ដោយ លោក ត្រាំ បានស្នើថា ដំណោះស្រាយការទូតនៅតែមានសម្រាប់អ៊ីរ៉ង់នៅឡើយ។ លោកបានមានប្រសាសន៍ថា «វាមិនយឺតពេលទេ» ដោយសំដៅទៅលើការចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់នៅប្រទេសអូម៉ង់នៅថ្ងៃអាទិត្យនេះ។ ត្បិតតែបែបនេះក្ដី ជាការឆ្លើយតប មន្ត្រីអ៊ីរ៉ង់បានប្រកាសថា កិច្ចពិភាក្សាទាំងនោះ«លែងមានន័យ»ទៀតហើយ បន្ទាប់ពីអាមេរិកបើកដៃឲ្យអ៊ីស្រាអែលធ្វើការវាយប្រហារ។
លោក ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ពីការខ្ជះខ្ជាយឱកាសម្តងហើយម្តងទៀតដើម្បីជៀសវាងជម្លោះ ហើយបានព្រមានថា ភាពអសកម្មបន្ថែមទៀតនឹងនាំឲ្យមាន «ផលវិបាកកាន់តែអាក្រក់» ដោយហៅពេលវេលាបច្ចុប្បន្នថាជា «ឱកាសទីពីរ មុនពេលគ្មានអ្វីនៅសេសសល់»។
នៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ សរសេរថា ការវាយប្រហារលើកក្រោយរបស់អ៊ីស្រាអែលនឹងខ្លាំងជាងនេះទៀត។ នៅក្នុងដៃអ៊ីស្រាអែល កំពុងមានអាវុធល្អនិងគ្រោះថ្នាក់បំផុតលើលោកដែលផលិតដោយអាមេរិក។ អ៊ីរ៉ង់នឹងប្រឈមជាមួយរឿងដែលអាក្រក់បំផុតពុំធ្លាប់មាន បើបដិសេធកិច្ចព្រមព្រៀង៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ង់ ប្រាប់ថា កិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកលែងមានន័យ ក្រោយត្រូវអ៊ីស្រាអែលវាយ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


