ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មបដិការ ក៏ដូចជារ៉ែសំខាន់ៗជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃចន្ទ ទី២៧ ខែតុលា នេះក្នុងជើងទីពីរនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ី...
រដ្ឋបាលសហរដ្ឋអាមេរិកនៅតែរក្សាអត្រាពន្ធគយបដិការចំនួន១៩ភាគរយដូចគ្នាសម្រាប់ ភាគីជម្លោះកម្ពុជានិងថៃ សម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគីរៀងៗខ្លួន...
សហរដ្ឋអាមេរិកនឹងពង្រីកទំនាក់ទំនងវិស័យយោធាជាមួយកម្ពុជា និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្មនិងឧស្សាហកម្ម...
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១៤ នៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥...
ក្នុង២ថ្ងៃចុងក្រោយនេះពោលគឺចាប់ពីព្រឹកថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យ ទី២៥-២៦ ខែតុលាឆ្នាំ២០២៥ ព្រឹត្តិការណ៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ បានគ្រប់ដណ្តប់ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ានស្ទើរទាំងស្រុង និងជាប្រភពនៃការប្រមាញ់ព័ត៌មានសំខាន់បំផុតរបស់បណ្តាញសារព័ត៌មានអន្តរជាតិនៅទូទាំងសកលលោក។ ហេតុការណ៍ដែលផ្ទុះការចាប់អារម្មណ៍ដំបូងដោយសារតែរាជវាំងថៃ បានបញ្ចេញការបញ្ជាក់ជាផ្លូវការអំពីការសោយទិវង្គតរបស់មហាក្សត្រយានីថៃ សិរីគិត (Sirikit) ក្នុងព្រះជន្មាយុ៩៣ឆ្នាំ ដែលបានក្លាយជាដើមហេតុ ដែលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់អំពីការលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលពេលនោះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ ភាពស្រពិចស្រពិលនេះហើយ បានក្លាយទៅជារឿងចម្លែកដ៏គួរឲ្យចាប់អារម្មណ៍ដែលភាគីថៃអាចប្រើជាលេសដើម្បីគេចវេសពីការចងភ្ជាប់កាតព្វកិច្ចមេដឹកនាំរបស់ជាតិទៅនឹងច្បាប់អន្តរជាតិ ព្រោះថាថៃមិនដែលពេញចិត្តក្នុងការដំណើរការចរចាពហុភាគីសម្រាប់ការបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរឡើយ។ បណ្តាញសារព័ត៌មានអន្តរជាតិសំខាន់ៗក្នុងសកលលោក ពិតណាស់ ពិតជាបានតាមប្រមាញ់ឥតឈប់ឈរអំពីដំណើរវិវឌ្ឍន៍ជាលំដាប់អំពីដំណើរឆ្ពោះទៅមុខនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាចង់បានបំផុត...
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមរាំលេងបង្ហាញភាពរីករាយជាមួយអ្នកសំដែងក្នុងការរាំក្នុងពេលទទួលស្វាគមន៍...