រយៈពេលប្រមាណ២០ថ្ងៃ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា-ថៃ បានបោះបង្គោលបណ្ដោះអាសន្នចំនួន១៦៦ នៅចន្លោះបង្គោលព្រំដែនលេខ៥២ដល់លេខ៥៩ លើផ្ទៃដីប្រវែងជាង៨គ.ម. នៅខេត្តបាត់ដំបង ជាប់នឹងខេត្តចន្ទបុរី របស់ថៃ ហើយជាជំហានបន្ទាន់ភាគីទាំងពីរគ្រោងបន្តការងារថតរូបលើអាកាសដើម្បីបង្កើតផែនទីរូបថត (Photomap)។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ពីវឌ្ឍនភាពការងារដូច្នេះ៖« ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្ត ការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានបញ្ចប់ការងារវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន...
ដំណោះស្រាយបញ្ហាព្រំដែនដែលល្អនិងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែនដែលបន្សល់ពីអាណានិគមនិងស្របតាមច្បាប់អន្តរជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាគោលការណ៍នៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នមិនមែនដើម្បីគណនាពីការចំណេញឬខាតដីនោះទេ តែដើម្បីកំណត់នូវខណ្ឌសីមានៅលើដីជាក់ស្ដែងដែលបញ្ជាក់ពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់។
ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ប្រើដ្រូនធ្វើផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែងនៅភូមិព្រៃចាន់ និងជោគជ័យ
ជាង១សប្ដាហ៍ កម្ពុជា-ថៃបោះបង្គោលព្រំដែនបណ្តោះអាសន្នបាន៩៤បង្គោលនៅចន្លោះបង្គោលលេខ៥២ និង៥៩