ខ្ញុំអត់មានអ្វីត្រូវខឹងពួកគាត់ទេ ប៉ុន្តែខ្ញុំមានតែខិតខំហ្វឹកហាត់ ហើយធ្វើយ៉ាងណាឲ្យបានល្អដើម្បីឲ្យពួកគាត់សប្បាយចិត្ត។
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានសាងនូវកំណត់ត្រាធំ ៣ មុនបិទបញ្ចប់រដូវកាល ២០២៥-២០២៦ នេះ បន្ទាប់ពីយកឈ្នះលើក្រុម វិសាខា គ្រងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩។
លោក Mattew McConkey ទទួលបានជោគជ័យដ៏អស្ចារ្យទាំងការងារ និងក្រុមគ្រួសារសម្រាប់តួនាទីជាគ្រូបង្គោលក្រុម ព្រះខ័នរាជស្វាយរៀង
ភរិយាកីឡាករ Patrick របស់ក្លឹបព្រះខ័នរាជស្វាយរៀង អរគុណចំពោះប្រជាជនកម្ពុជា និងអ្នកគាំទ្រដែលតែងតែស្រឡាញ់ចូលចិត្តប្ដីរបស់ខ្លួនអំឡុងការប្រកួតកន្លងទៅនេះនៅឱកាសក្រោយប្រសិនបើមានពេលខ្លួន និងក្រុមគ្រួសារនឹងមកលេងកម្ពុជាជាថ្មីទៀត។
លោក Scott Cooper គ្រូបង្វឹករបស់ក្រុមបាល់ទាត់ វិសាខា បានបង្ហាញការកោតសរសើរលើក្រុមគូប្រជែង ព្រះខ័នរាជស្វាយរៀង មុនជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ ដោយលោកទទួលស្គាល់អំពីផ្លូវឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះរបស់ក្រុម ព្រះខ័នខៀវ គឺមានភាពលំបាកជាង វិសាខា ដាច់។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៩ នៅថ្ងៃ អាទិត្យ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦ នេះ នឹងកាន់តែទាក់ទាញសម្រាប់អ្នកគាំទ្រទៅទស្សនាផ្ទាល់ ដោយនៅចន្លោះវគ្គទី ១ នឹងមានការសម្តែងពិសេសជាច្រើន។
ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាក្រុមជើងឯកលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦ ទទួលបានកៅអី នៅវគ្គចែកពូល ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២