សេចក្ដីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងពិនិត្យនៅព្រឹទ្ធសភា បានអនុញ្ញាតឱ្យរដ្ឋអាចរឹបអូសយកអាគារដែលមានប្រតិបត្តិការបោកប្រាសអនឡាញយកមកធ្វើជាសម្បត្តិរដ្ឋបាន ប្រសិនជាម្ចាស់ទីតាំងពុំមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនលើការជួលអាគារ។
SpaceX បានបានកាត់ផ្ដាច់ការផ្ដល់់អ៊ិនធឺណិតពីផ្កាយរណបតាមរយៈឧបករណ៍ Starlink ២ ៥០០ ដុំ នៅតាមមជ្ឈមណ្ឌលបោកប្រាស់អនឡាញ(អ៊ិនធឺណិត)នៅមីយ៉ាន់ម៉ា។
ក្រុមហ៊ុនថាមពលរដ្ឋថៃ OR (PTT Oil and Retail Business Plc) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PTT កំពុងត្រៀមសម្រាប់ការផ្អាកការនាំចេញប្រេងចម្រាញ់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការបង្រ្កាបទៅលើប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជននៅមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាថ្ងៃព្រហស្បតិ៍នេះ។ អនុប្រធានប្រតិបត្តិរបស់ OR ទទួលបន្ទុកធុរកិច្ចអន្តរជាតិ លោក Racha Uthaichan បាននិយាយថា OR ត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តតាមការបង្រ្កាបរបស់រដ្ឋាភិបាល ហើយកំពុងរង់ចាំបទបញ្ជាផ្លូវការហាមឃាត់ការនាំចេញប្រេងតាមច្រកព្រំដែនចំនួន៥...