ព័ត៌មានជាតិ
ច្បាប់ថ្មីអនុញ្ញាតឱ្យអាចរឹបអូសយកទីតាំងដែលមានប្រតិបត្តិការបោកប្រាស់អនឡាញយកមកធ្វើជាសម្បត្តិរដ្ឋបាន
សេចក្ដីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងពិនិត្យនៅព្រឹទ្ធសភា បានអនុញ្ញាតឱ្យរដ្ឋអាចរឹបអូសយកអាគារដែលមានប្រតិបត្តិការបោកប្រាសអនឡាញយកមកធ្វើជាសម្បត្តិរដ្ឋបាន ប្រសិនជាម្ចាស់ទីតាំងពុំមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនលើការជួលអាគារ។

ក្នុងសេចក្ដីថ្លែងហេតុដែលអានដោយរដ្ឋមន្ត្រីយុត្តិធម៌នៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី៣០ ខែមីនា លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា៖ «ទីកន្លែងដែលត្រូវបានយកទៅប្រើប្រាស់សម្រាប់រៀបចំជាមជ្ឈមណ្ឌល ឬទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ជាកម្មវត្ថុក្នុងការរឹបអូសផងដែរ លើកលែងតែក្នុងករណីម្ចាស់ទីតាំងមានភស្ភុតាងបញ្ជាក់ថា ខ្លួនពុំបានសមគំនិត ឬពុំបានដឹងថាទីតាំងនោះត្រូវបានយកទៅប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ»។

ក្រៅពីនេះរាល់ឧបករណ៍ សម្ភារ មូលនិធិ ផលទុន ឬទ្រព្យសម្បត្តិដែលជាមធ្យោបាយប្រព្រឹត្តិបទល្មើស ទីតាំងប្រព្រឹត្តិបទល្មើស ឬផលនៃបទល្មើស ក៏អាចនឹងត្រូវរឹបអូសដើម្បីទុកជាសម្បត្តិរដ្ឋផងដែរទោះបីជាមិនមានការផ្ដន្ទាទោសជនល្មើសដោយមួលហេតុអត្តសញ្ញាណជនល្មើសមិនអាចត្រូវបានកំណត់ ឬមរណភាពរបស់ជនល្មើស។
លោក កើត រិទ្ធ បានបញ្ជាក់ថា វិធានការទាំងនេះក៏រួមចំណែកដល់ការបង្ការទប់ស្កាត់ដែរ ដែលនឹងធ្វើឱ្យអ្នកជួលទីតាំងទាំងឡាយមានការប្រុងប្រយ័ត្នចំពោះការជួលជាងមុនព្រោះទីតាំងរបស់ពួកគេអាចនឹងក្លាយជាកម្មវត្ថុនៃការរឹបអូស។
គួរឱ្យដឹងផងដែរថាសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកបច្ចេកវិទ្យា ត្រូវបានសមាជិកសភាកម្ពុជាអនុម័តនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្នុងសំឡេង១១២សំឡេង បច្ចុប្បន្នកំពុងស្ថិតនៅការពិភាក្សានៅព្រឹទ្ធសភា។ ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា បានបង្កើតនូវបទល្មើសព្រហ្មទណ្ឌពិសេសចំនួន៥ ដើម្បីពង្រឹងនូវប្រសិទ្ធភាពប្រឆាំងការឆបោក និងបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


