ក្រុមសម្បូរកីឡាករល្បីៗមាន់គក បារាំង បានឡើងមកឈរចំណាត់ថ្នាក់លើគេ ជាក្រុមជម្រើសជាតិ ដែលកីឡាករមានតម្លៃថ្លៃបំផុតសម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោក World Cup 2026 ដោយស្ថិតនៅលើក្រុម អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ និង ព័រទុយហ្គាល់។
ខ្សែប្រយុទ្ធ Neymar Jr. កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ចំពោះការតំណាងឱ្យក្រុមជម្រើសជាតិ ប្រេស៊ីល នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ទោះបីជាបញ្ជីឈ្មោះត្រូវបានបានប្រកាសរួចរាល់ក៏ដោយ។
ហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) គ្រោងចំណាយថវិកាអស់ប្រមាណ ១៣.៩ប៊ីលានដុល្លារអាមេរិកសម្រាប់រៀបចំការប្រកួតកីឡាបាល់ទាត់ជើងឯកពិភពលោក
ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 មានបទចម្រៀង ៦ បទ ដែលច្រៀងដោយតារាល្បីៗក្នុងពិភពលោក ត្រូវបានទម្លាក់ ប៉ុន្តែក្នុងចំណោមនោះមានតែ ១ បទប៉ុណ្ណោះ ត្រូវបានចាត់ទុកជាបទចម្រៀងផ្លូវការ។
ព្រត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ពិតជាពិសេស ដោយមានការរៀបចំធ្វើជាសហម្ចាស់ផ្ទះ ៣ ប្រទេសជាលើកដំបូង រួមមាននៅ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៉ិក ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ការធ្វើពិធីបើក នឹងធ្វើនៅប្រទេសទាំង ៣ នោះផ្សេងៗគ្នាតែម្តង។
មានក្រុមជម្រើសជាតិចំនួន ៤៨ ក្រុម នឹងត្រូវចូលប្រកួតប្រជែងជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ប៉ុន្តែក្នុងចំណោមនោះមានក្រុមខ្លាំង ៥ ត្រូវបានគេព្យាករ អាចនឹងមានលទ្ធភាពឈ្នះពានរង្វាន់កំពូលរបស់ពិភពលោកមួយនេះ។
ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 នឹងធ្វើជាសហម្ចាស់ផ្ទះនៅ សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក ខណៈម៉ោងប្រកួតវិញក៏ល្អផងដែរសម្រាប់អ្នកគាំទ្រកម្ពុជា ដោយភាគច្រើនលេងនៅពេលល្ងាច និងយប់ ត្រូវនឹងពេលព្រឹកនៅ កម្ពុជា។