ក្រុមរបស់ ហ្វីលីពីន Manila Digger មានខ្សែបម្រើឆ្នើមម្នាក់ គឺកីឡាករ Pa Ousman Gai អាចបង្ករគ្រោះថ្នាក់ដល់ក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២០២៦ នេះ។
Manila Digger ទើបត្រូវបានអភិវឌ្ឍខ្លួនជាក្លិបអាជីពកាលពីឆ្នាំ ២០២៣ ប៉ុន្តែបានក្លាយជាក្លិបឈានមុខគេនៅក្នុងលីគកំពូលហ្វីលីពីន ក្នុង ២ រដូវកាលចុងក្រោយ
កីឡាករ និងក្រុមការងារគ្រូបង្វឹករបស់ក្រុម Manila Digger FC បានឆ្លៀតពេលមកលេងកំសាន្តនៅមុខព្រះបរមរាជវាំងចតុមុខមង្គលនាព្រឹកថ្ងៃ សុក្រ ទី ៣១ ខែ តុលា ឆ្នាំ ២០២៥ នេះ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ស្ថិតនៅក្នុងពូល D នៃពានរង្វាន់ក្លិបទ្វីប អាស៊ី កម្រិតទី ៣ AFC Challenge League ត្រូវជួបជាមួយក្រុម SP Falcons FC, Ezra FC និង Manila Digger FC