កីឡា
៦ រឿងត្រូវដឹងពី Manila Digger មុនប៉ះ ព្រះខ័នរាជស្វាយរៀង ថ្ងៃព្រហស្បតិ៍នេះ
ក្លិបបាល់ទាត់ Manila Digger ទើបត្រូវបានអភិវឌ្ឍខ្លួនជាក្លិបអាជីពកាលពីឆ្នាំ ២០២៣ ប៉ុន្តែបានក្លាយជាក្លិបឈានមុខគេនៅក្នុងលីគកំពូលហ្វីលីពីន ក្នុង ២ រដូវកាលចុងក្រោយ។ ជាពិសេសពួកគេបានក្លាយជាក្លិបហ្វីលីពីនទី១ បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ជួប ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០៦។
អាយុកាល

ក្លិបបាល់ទាត់ Manila Digger ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយរហូតដល់ពេលនេះទើបតែមានអាយុកាល ៨ ឆ្នាំ ប៉ុណ្ណោះ។ ការកកើតក្លិបនេះឡើងដោយសារសហគមជនជាតិចិនដែលធ្វើការ និងសិក្សាក្នុងប្រទេសហ្វីលីពីន។ នៅឆ្នាំ ២០២៣ ពួកគេបានអភិវឌ្ឍក្លាយជាក្លិបអាជីព ដោយបានចូលប្រកួតលីគកំពូលហ្វីលីពីននៅរដូវកាល ២០២៤។
ប្រធានក្លិប

ដូចដឹងស្រាប់ហើយ ក្លិប Manila Digger ត្រូវបានបង្កើតឡើងដោយសហគមជនជាតិចិននៅប្រទេសហ្វីលីពីន ដូច្នេះស្ថាបនិក និងអ្នកវិនិយោគជាជនជាតិចិន។ លោក Shuo Sha ជាអគ្គនាយក និងជាស្ថាបនិកក្លិប Manila Digger ហើយលោកថែមទាំងបានចុះបញ្ជីឈ្មោះជាកីឡាករថែមទៀតផងដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ។
សមិទ្ធផល

ការចូលរួមប្រកួតលីគកំពូលហ្វីលីពីនលើកដំបូងនៅរដូវកាល ២០៣៤-២៥ ពួកគេបានឈ្នះ ១៤ ប្រកួត ស្មើ ១ និងចាញ់ ៣ ប្រកួត រកបាន ៤៣ ពិន្ទុ ដែលធ្វើឲ្យពួកគេទទួលបានចំណាត់ថ្នាក់លេខ ២ ដោយចាញ់ក្រុមជើងឯកតែ ១ ពិន្ទុប៉ុណ្ណោះគឺក្រុម Kaya-Iloilo ដែលរកបាន ៤៤ពិន្ទុ។ ក្នុងនាមជាក្រុមលេខ ២ ពួកគេទទួលបានកន្លះកៅអី នៃពានរង្វាន់ AFC Champions League Two ដោយជម្រុះជាមួយក្លិបរបស់ឥណ្ឌូណេស៊ី។ នៅរដូវកាល ២០២៤-២៥ ពួកគេក៏បានជើងឯករងពាន Philippines League Cup។
បទពិសោធលើឆាកអន្តរជាតិ

សម្រាប់បទពិសោធលើឆាកអន្តរជាតិ ក្រុម Manila Digger ទើបតែប្រកួតពានអន្តរជាតិគឺ AFC Challenge League ជាលើកដំបូងនៅរដូវកាលនេះ បន្ទាប់ពីពួកគេចាញ់ក្រុមរបស់ឥណ្ឌូណេស៊ី ក្នុងជម្រុះពាន AFC Champions League Two។ សម្រាប់ការប្រកួតពានអាស៊ីកម្រិតទី ៣ លើកដំបូង ពួកគេធ្វើបានល្អមែនទែនដោយបានក្លាយជាក្លិបរបស់ហ្វីលីពីនទី១បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្រាប់បាល់ក្នុងពាន AFC Challenge League រដូវកាលនេះ

រដូវកាលនេះ ពួកគេ បានឆ្លងកាត់ ៦ ប្រកួត ដោយឈ្នះ ៣ ស្មើ ២ និងចាញ់ ១ ក្នុងពានរង្វាន់អាស៊ីកម្រិតទី៣។ ពួកគេរកបាន ១១ គ្រាប់ ក្នុងនោះ កីឡាករ Ousman Gai រកបាន ៥ គ្រាប់កំពុងស្ថិតនៅលេខ ២ ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ។
កីឡាករបរទេស

ក្លិប Manila Digger មានកីឡាករបរទេសចំនួន ១៥ នាក់ គឺកីឡាករសញ្ជាតិហ្គាំប៊ី ៩ នាក់ កីឡាករចិន ២ នាក់ កីឡាករជប៉ុន ១ នាក់ កីឡាករកាមេរ៉ូន ១ នាក់ កីឡាករហ្គាណា ១ នាក់ និងកីឡាករនីហ្សេរីយ៉ា ១ នាក់៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


