កីឡា
ក្រុម Manila មកលេងមុខព្រះបរមរាជវាំង រំសាយអារម្មណ៍ត្រៀមជួប ព្រះខ័នរាជស្វាយរៀង ស្អែក
កីឡាករ និងក្រុមការងារគ្រូបង្វឹករបស់ក្រុម Manila Digger FC បានឆ្លៀតពេលមកលេងកំសាន្តនៅមុខព្រះបរមរាជវាំងចតុមុខមង្គលនាព្រឹកថ្ងៃ សុក្រ ទី ៣១ ខែ តុលា ឆ្នាំ ២០២៥ មុនការប្រកួតចុងក្រោយពូល D នៃពានរង្វាន់ AFC Challenge League ទល់នឹងក្រុម ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃសៅរ៍ ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មកដល់។

ក្រុម Manila Digger FC របស់ ហ្វីលីពីន និងក្រុម ព្រះខ័នរាជស្វាយរៀង បានដឹកដៃគ្នាឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយពាន ACGL ជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួត ២ ប្រកួត ពួកគេឈ្នះទាំង ២ ប្រកួត និងមាន ៦ ពិន្ទុ។ យ៉ាងណា ការប្រកួតនៅថ្ងៃស្អែក ក៏ជាការប្រកួតដ៏សំខាន់ផងដែរ ដោយក្រុមទាំង ២ ត្រូវប្រជែងយកជ័យជម្នះ ដើម្បីដណ្តើមចំណាត់ថ្នាក់កំពូលតារាងក្នុងពូល D។
គួរឱ្យដឹងថា ក្រុម ព្រះខ័នរាជស្វាយរៀង ពេលនេះកំពុងឈរនៅកំពូលតារាងពូល D ដោយឆ្លងកាត់ ២ ប្រកួត យកឈ្នះលើក្រុម SP Falcons ៣-០ និង Ezra FC ៣-០ ទទួលបាន ៦ ពិន្ទុពេញ និងមានគ្រាប់ចំណេញ ៦ គ្រាប់។ ចំណែកក្រុម Manila វិញ កំពុងឈរនៅលេខរៀងទី ២ ដោយមាន ៦ ពិន្ទុដូចគ្នា បន្ទាប់ពីឆ្លងកាត់ ២ ប្រកួត បានយកឈ្នះលើក្រុម Ezra FC ២-០ និង SP Falcons ៣-១៕







អត្ថបទ៖ សេម កុសល
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


