កីឡា
Manila Digger មានបេក្ខភាពប្រជែងស្បែកជើងមាសម្នាក់ អាចបង្កគ្រោះថ្នាក់ដល់ ព្រះខ័នរាជស្វាយរៀង
ក្រុមរបស់ ហ្វីលីពីន Manila Digger មានខ្សែបម្រើឆ្នើមម្នាក់ គឺកីឡាករ Pa Ousman Gai តែងតែបង្កគ្រោះថ្នាក់ខ្លាំងដល់ដៃគូប្រកួត ហើយរូបគេធ្លាប់ស៊ុតចូល ព្រះខ័នរាជស្វាយរៀង ២ គ្រាប់កាលវគ្គសន្សំពិន្ទុក្នុងពូល ក្រុមទាំងពីរជួបគ្នាម្តងទៀត ក្នុងការប្រកួរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២០២៦។

ក្រុម Manila Digger នឹងត្រូវហោះមក កម្ពុជា ជាថ្មី ដើម្បីប្រកួតទល់ ព្រះខ័នរាជស្វាយរៀង ក្នុងជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៦។ ចំណែកជើងទី ២ ត្រូវជួបគ្នានៅទឹកដី ហ្វីលីពីន ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៦។
យ៉ាងណា មុនជំនួបដ៏សំខាន់នេះមកដល់ ជឿជាក់ ថា អ្នកគាំទ្របាល់ទាត់ កម្ពុជា ប្រហែលជាស្គាល់សមាសភាពកីឡាកររបស់ក្រុម ហ្វីលីពីន មួយនេះខ្លះហើយ ដោយសារពួកគេធ្លាប់ជួប ព្រះខ័នរាជស្វាយរៀង នៅ កម្ពុជា ម្តងរួចហើយ អំឡុងការប្រកួតវគ្គចែកពូល ដោយពេលនោះពួកគេស្មើគ្នា ២-២។

ក្រុម Manila Digger មានសមាសភាពកីឡាករបរទេសល្អៗច្រើន ប៉ុន្តែមានម្នាក់ចាត់ទុកល្អបំផុតក្នុងក្រុម គឺខ្សែបម្រើសញ្ជាតិ ហ្គាំប៉ី កីឡាករ Pa Ousman Gai។ កីឡាកររូបនេះ លេងតួនាទីជាខ្សែបម្រើ ប៉ុន្តែរូបគេឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំក្រុមគ្រប់កម្មវិធីនៅរដូវកាលនេះ។
នៅក្នុងលីគកំពូល ហ្វីលីពីន កីឡាករវ័យ ២៦ ឆ្នាំរកបាន ១៥ គ្រាប់។ ចំណែកនៅពានរង្វាន់ AFC Challenge League វិញ Gai រកបាន ៥ គ្រាប់ ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្រោម Moses Dyer របស់ ភ្នំពេញក្រោន ដែលមាន ៧ គ្រាប់ និង Kwame Peprah របស់ព្រះខ័នរាជស្វាយរៀង ដែលមាន ៦ គ្រាប់។

នៅក្នុងពាន ACGL រដូវកាលនេះ Gai រកបានគ្រាប់បាល់ ចំពោះក្រុមដែលគេបានលេងតទល់ទាំងអស់។ ក្នុងវគ្គជម្រុះក្នុងពូល ខ្សែបម្រើរូបនេះរកបាន ១ គ្រាប់ទល់នឹង Ezra FC, ១ គ្រាប់ទល់នឹង SP Falcons និង ២ គ្រាប់ទល់ ព្រះខ័នរាជស្វាយរៀង។ ចំណែកនៅវគ្គ ៨ ក្រុមចុងក្រោយ រូបគេរកបាន ១ គ្រាប់ទល់នឹង Dewa United។
ក្រៅពីការស៊ុតបញ្ចូលទី Gai ក៏មានការបង្កើតឱកាសរកគ្រាប់បាល់ជូនមិត្តរួមក្រុមផងដែរ ដោយនៅក្នុងលីគរូបគេធ្វើបាន ៥ លើក និងនៅក្នុងពាន ACGL កីឡាករធ្វើបាន ២ លើក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


