កំពូលអ្នកប្រដាល់សកល ជប៉ុន Naoya Inoue បានបន្តគ្រប់គ្រងខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាល និងកាន់កាប់កំណត់ត្រាមិនចាញ់សោះក្នុងរយៈពេល ១៤ ឆ្នាំក្នុងអាជីពខ្លួន បន្ទាប់ពីយកឈ្នះមិត្តរួមជាតិកីឡាករ Junto Nakatani ដោយពិន្ទុនៅទីក្រុង តូក្យូ កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៦។
កំពូលអ្នកប្រដាល់សកលជប៉ុន Naoya Inoue បានវ៉ាដាច់កំណត់ត្រាអ្នកប្រដាល់ អាមេរិក Floyd Mayweather និងលោក Joe Louis ក្លាយជាកីឡាករឈ្នះការប្រកួត លក្ខណៈប្រជែងខ្សែក្រវាត់ពិភពលោកជាប់ៗគ្នាច្រើនជាងគេ
នៅក្នុងប្រទេស ជប៉ុន ក្រៅពីសម្បូរធនធានកីឡាករ ឃីគបុកស៊ីង ពួកគេក៏ល្បីខ្លាំងផងដែរ អំពីកីឡាករសកលឆ្នើមៗលំដាប់ពិភពលោក។ ជាក់ស្តែង ពួកគេមានកីឡាករប្រដាល់សកលដ៏ល្បីម្នាក់ គឺកីឡាករ Naoya Inoue