អបអរសារទរចំពោះក្រុមកីឡាករគុនចម្រុះកម្ពុជារួមមានកីឡាករ រិន សារ័ត្ន គោរមៈ ច័ន្ទរាជ្យ ដែលយកឈ្នះដៃគូប្រកួតដណ្ដើមបានខ្សែក្រវាត់ចំនួន ២គ្រឿងជូនកម្ពុជា និងការបង្ហាញពីទង់ជាតិខ្មែរ ភាពរីករាយជូនប្រជាពលរដ្ឋ អ្នកគាំទ្រកាលពីយប់មិញនេះ។
កីឡាករ អធិជ័យ ច័ន្ទរាជ្យ ថាអារម្មណ៍មិនសូវនៅជាមួយគ្នានោះឡើយ ក៏ព្រោះតែបារម្ភឪពុកម្ដាយក្រុមគ្រួសារនៅឯខេត្តឧត្ដរមានជ័យដែលកំពុងជួបទុក្ខលំបាកពីការឈ្លានពានរបស់សត្រូវសៀម។
កីឡាករគុនខ្មែរ ឈុត សេរីវណ្ណថង ដែលកំពុងរស់នៅឯស្រុកឯកភ្នំ ខេត្តបាត់ដំបង មុនការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់សៀម T-50 គឺរូបគេបានលឺសំឡេងយន្តហោះ និងឃើញដ្រូនហោះជាប់រហូត
កីឡាករ រិន សារ័ត្ន បានស្វែងយល់ច្រើនលើដៃគូដែលជាជនជាតិវៀតណាម Phuong Hoai មុនប៉ះគ្នាដណ្ដើមខ្សែក្រវាត់ GMA ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈខ្លួនដឹងច្បាស់ថាបើវាយម្ចាស់ផ្ទះមិនដាច់ទេគឺមិនអាចឈ្នះបានឡើយ។
ចលនាសប្បុរសធម៌មានគ្រប់ទិសទីប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានបានរួមគ្នាគ្រប់វិធីជួយដល់ជួយដល់ជនភៀសសឹក និងវីរកងទ័ព ស្របពេលខាងប្រដាល់មានកីឡាករជាច្រើនប្រកាសដល់អ្នកគាំទ្រឲ្យជួយទិញអាវគុនខ្មែរដើម្បីបរិច្ចាគថវិកាជួយដល់អ្នកនៅសមភូមិ។
លោក ឡុង សុវណ្ណឌឿន ដែលជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូបបន្ទាប់ពីឃើញការប្រមាថមើលងាយ និងការឈ្លានពានអត់ឈប់ពីសំណាក់សៀមនៅពេលនេះលោកប្រកាសស្ម័គ្រចិត្តទៅសមភូមិជានិច្ចប្រសិនបើប្រទេសជាតិត្រូវការ។
ក្រុមគុនចម្រុះកម្ពុជា រួមមានកីឡាករ គោរមៈ ច័ន្ទរាជ្យ រិន សារ័ត្ន និង អធិជ័យ ច័ន្ទរាជ្យ ថាស្រេចឃ្លាចំពោះការប្រកួតមួយនេះ និងចង់យកជ័យជម្នះជូមមាតុភូមិ ជូនវីរកងទ័ពកម្ពុជាអំឡុងសង្គ្រាមឈ្លានពាននេះ។