Connect with us

កីឡា

អបអរ! ក្រុម​នារី​កម្ពុជា ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាចព្រ័ត្រ ក្រោយ​ឈ្នះ ទីម័រ​ខាង​កើត ៣-១

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ AFF Women’s Cup បន្ទាប់​ពី​បាន​ឈ្នះ​លើ​ក្រុម​នារី​ទីម័​រខាង​កើត ដោយ​លទ្ធផល ៣-១ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ទី១ បើក​ឆាក​បាន​ត្រឹម​តែ ២ នាទី ក្រុមនារី​ទីម័រ​ខាង​កើត បាន​ស៊ុត​ចូល​នាំ​មុខ ក្រុម​នារី កម្ពុជា ១-០ ប៉ុន្តែក្រុម​នារី​កម្ពុជា​បាន​វាយ​បក ២ គ្រាប់​ដើម្បី​នាំ​មុខ ២-១ ចប់​វគ្គ​ទី១។ សម្រាប់​ការ​ប្រកួត​វគ្គ​ទី​២ ក្រុម​នារី​កម្ពុជារក​បាន ១ គ្រាប់​ទៀត។

គ្រាន់​តែ​ជ័យជម្នះ​លើក​ទី១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​នារី កម្ពុជា បាន​ចាប់​ដៃក្រុម​នារី ឥណ្ឌូណេស៊ី បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយសារ​ពូល B មាន​តែ ៣ ក្រុម​ប៉ុណ្ណោះ។ ចំណែកក្រុម​នារីទីម័រ​ខាង​កើត​បាន​អស់​ឱកាស​ហើយ បន្ទាប់​ពី​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​គឺ​ចាញ់ កម្ពុជា – និង​ចាញ់ ឥណ្ឌូណេស៊ី ២-០។

សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុចុង​ក្រោយ​រវាង នារី​កម្ពុជា និង​ឥណ្ឌូណេស៊ី នៅថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ ២០២៦​ គឺ​ជា​ការ​ប្រកួត​ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ១ និង លេខ ២ ក្នុង​ពូល សម្រាប់​វគ្គ​ខ្វែង​៤​ក្រុម​ចុង​​ក្រោយ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម