កីឡា
កីឡាករ លឹម សុខវឌ្ឍន៍នន្ទ បង្ហើបក្ដីស្រមៃចង់ឈ្នះមេដាយមាសឲ្យបាន ១គ្រឿងនៅស៊ីហ្គេមប្រទេសណាក៏ដោយ
យុវជន លឹម សុខវឌ្ឍន៍នន្ទ ប្រឡូកក្នុងវិស័យកីឡាហែលទឹក ហែលទឹកពាក់ជើងទា ជាច្រើនឆ្នាំមកហើយ និងធ្លាប់ឈ្នះត្រឹមមេដាយប្រាក់ មេដាយសំរឹទ្ទ ប៉ុណ្ណោះកន្លងមក ខណៈក្ដីស្រមៃធំបំផុតរបស់គេនោះគឺចង់ឈ្នះមេដាយមាសឲ្យបាន ១គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រទេសក៏ដោយ។

កីឡាករ លឹម សុខវឌ្ឍន៍នន្ទ
កីឡាករ លឹម សុខវឌ្ឍន៍នន្ទ បានឲ្យដឹងថា រូបគេចូលហ្វឹកហាត់កីឡាហែលទឹកនេះចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ និងបានជាប់ជាកីឡាករជម្រើសជាតិហែលទឹកពាក់ជើងទាអំឡុងឆ្នាំ២០២២ ដែលវិញ្ញាសានេះទើបតែបង្កើតដំបូងនៅកម្ពុជា។
និស្សិតឆ្នាំទី១ ផ្នែក IT រូបនេះបន្ថែមទៀតថា គោលដៅសំខាន់ និងជាក្ដីស្រមៃធំបន្ទាប់ទៅមុខទៀតនេះគឺការឈ្នះមេដាយមាសស៊ីហ្គេមឲ្យបាន។ រូបគេធ្លាប់ឈ្នះមេដាយសំរឹទ្ធនៅស៊ីហ្គេម វៀតណាម និងធ្លាប់ឈ្នះមេដាយប្រាក់ និងសំរឹទ្ធ នៅស៊ីហ្គេមកម្ពុជា អំឡុងឆ្នាំ២០២៣ កន្លងទៅនេះ។ ក្រៅពីនេះរូបគេក៏ធ្លាប់ឈ្នះមេដាយប្រាក់ សំរឹទ្ធ ក្នុងការប្រកួតហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍ផងដែរពីមុនមក។

ក្រុមហែលទឹកពាក់ជើងទា
ដូច្នេះហើយរូបគេមិនទាន់ស្គាល់ការឈ្នះមេដាយមាសនៅស៊ីហ្គេមទាំងពីរលើកដែលធ្លាប់ចូលរួមនោះទេ។ កីឡាករវ័យ ២០ឆ្នាំរូបនេះនឹងរៀបចំខ្លួន ពង្រឹងការហ្វឹកហាត់ បំពេញចំណុចខ្វះខាតផ្សេងៗដែលមានកន្លងមកដើម្បីឈានទៅរកជ័យជម្នះមេដាយមាសស៊ីហ្គេមឲ្យបាននៅថ្ងៃខាងមុខ។

ក្រុមហែលទឹកពាក់ជើងទា
បញ្ជាក់ដែរថា លឹម សុខវឌ្ឍន៍នន្ទ បានហ្វឹកហាត់កីឡាហែលទឹកតាំងពីក្មេងៗមកម្ល៉េះ។ រូបគេបច្ចុប្បន្ននេះជាកីឡាករជម្រើសជាតិផ្នែកហែលទឹកពាក់ជើងទា។ យុវជនដែលមានគោលដៅច្បាស់លាស់ និងការប្ដេជ្ញាចិត្តខ្ពស់រូបនេះធ្លាប់ចូលរួមស៊ីហ្គេមចំនួន ២លើក និងឈ្នះមេដាយបានទាំងពីរលើក ប៉ុន្តែមិនទាន់បានមេដាយមាសនោះឡើយ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


