ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ បានតវ៉ាយ៉ាងខ្លាំង ប្រឆាំងទង្វើយោធាថៃវាយកម្ទេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀតនៅតំបន់បឹងត្រកួន ចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក និងជីកប្រឡាយ ធ្វើផ្លូវមួយខ្សែ និងចាក់ដីលុបស្រះទឹកនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ ក្នុង ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលថៃបានកាន់កាប់។ ការតវ៉ានេះធ្វើឡើងបន្ទាប់ ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកទង្វើយោធាថៃដូច្នេះ÷”សកម្មភាពទាំងនេះ...
លោក អ៊ុច បូររិទ្ធ ថា កម្ពុជាស្រឡាញ់សន្តិភាព តែមិនមានន័យថា បោះបង់នូវសិទ្ធិការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួននោះឡើយ
ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានសង្កត់ធ្ងន់ទៅលើកបញ្ហាចំពោះមុខ នៅតំបន់ព្រំដែននា...
កម្ពុជាបាននាំចូលផលិតផលពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ឡើងទ្វេរដងបន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករឱ្យដឹងថាក្នុងខែមករាដើមឆ្នាំ២០២៦នេះការនាំចូលទំនិញពីសិង្ហបុរីកើនឡើងដល់២៥២%បើធៀបនឹងខែមករាឆ្នាំ២០២៥។
មន្ត្រីការពារជាតិកម្ពុជាបានបដិសេធចំពោះការលើកឡើងរបស់សារព័ត៌មានរបស់ថៃដែលថាកម្ពុជាបានបំពាក់អាវុធត្រៀមសម្រាប់ការប្រយុទ្ធជាលើកទី៣ជាមួយថៃ។ មន្ត្រីបានចាត់ទុកការលើកឡើងនេះថា គ្មានមូលដ្ឋាន និងមានចេតនាបង្កឱ្យមានការភាន់ច្រឡំ។
ដោយសារតែបញ្ហាព្រំដែនមិនទាន់ចប់ សម្ដេចសូមមិនថ្លែងអត្ថាធិប្បាយច្រើនឡើយ ប៉ុន្តែរាជរដ្ឋាភិបាល តម្កល់អាយុជីវិតប្រជាជន និងទឹកដីជាអាទិភាពចម្បងបំផុត
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមរយៈយន្តការច្បាប់