ព័ត៌មានជាតិ
មន្ត្រីកម្ពុជាច្រានចោលការចោទប្រកាន់របស់សារព័ត៌មានថៃដែលថាកម្ពុជាបង្កើនសមត្ថភាពយោធាត្រៀមប្រយុទ្ធជុំទី៣
មន្ត្រីការពារជាតិកម្ពុជាបានបដិសេធចំពោះការលើកឡើងរបស់សារព័ត៌មានរបស់ថៃដែលថាកម្ពុជាបានបំពាក់អាវុធត្រៀមសម្រាប់ការប្រយុទ្ធជាលើកទី៣ជាមួយថៃ។ មន្ត្រីបានចាត់ទុកការលើកឡើងនេះថា គ្មានមូលដ្ឋាន និងមានចេតនាបង្កឱ្យមានការភាន់ច្រឡំ។

ថ្លែងក្នុងលក្ខខន្តមិនបញ្ចេញឈ្មោះមន្ត្រីការពារជាតិកម្ពុជាថា៖ «កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះសេចក្តីថ្លែងការណ៍រួម ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ហើយនឹងបន្តអនុវត្តបទឈប់បាញ់យ៉ាងតឹងរ៉ឹងក្នុងឆន្ទៈដ៏ស្មោះត្រង់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែន»។
ការលើកឡើងនេះគឺបន្ទាប់ពីសារព័ត៌មានសារព័ត៌មានថៃមួយចំនួន រួមទាំង The Nation ផងបានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី៨ ខែកុម្ភៈ ដោយបានដកស្រង់សំដីរបស់មន្ត្រីថៃដែលព្រមណាពីលទ្ធភាពនៃការប៉ះទង្គិចគ្នាជុំទី៣ តាមបណ្ដោយព្រំដែនដោយចោទប្រកាន់កម្ពុជាថាបានចល័តទ័ព និងសព្វាវុធជាច្រើន ព្រមទាំងការយកអាវុធប្រឆាំងយន្តហោះដ៏ទំនើប ដើម្បីទប់ទល់នឹងយន្តហោះចម្បាំងថៃផងដែរ។

អ្នកវិភាគថៃដែល The Nation បានស្រង់សម្តីមកចុះផ្សាយបានវិភាគថា ប្រសិនបើមានការប៉ះទង្គិចគ្នាលើកទី៣មែន កម្ពុជានឹងប្រើប្រាស់លើសពីគ្រាប់រ៉ុក្កែត BM-21 ដែលធ្លាប់ប្រើពីមុនទៅទៀត។
ទោះជាយ៉ាងណាមន្ត្រីកម្ពុជាបានច្រានចោលការលើកឡើងរបស់សារព័ត៌មានថៃនេះ។
ក្នុងជំនួបជាមួយសិស្សនិទ្ទេស A ព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាកម្ពុជានៅតែស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនដោយសន្តិវិធី ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃដើម្បីបន្តយន្តការ JBC ឡើងវិញ៕

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


